Cctimesw1140xh150cm copy

សហគមន៍អ្នកប្រើប្រាស់ទឹក ចងក្រងទិន្នន័យក្បាលដីស្រែដើម្បីប្រមូលវិភាគទានពីសមាជិក

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ធំ៖ គម្រោង USAIDព្រៃឡង់បៃតង បាននឹងកំពុងគាំទ្រប្រជាងហគមន៍ដែលប្រើប្រាស់ទឹក អូក្រញ៉ាក និងតាំងក្រសាំងនៅខេត្តកំពង់ធំ ក្នុងការចងក្រងឯកសារក្បាលដីស្រែសម្រាប់សមាជិក ដើម្បីអោយពួកគេកំណត់អត្តសញ្ញាណម្ចាស់ និងដើម្បីផ្ទៀងផ្ទាត់ទំហំក្បាលដី ក្នុងការប្រមូលប្រាក់វិភាគទានប្រចាំឆ្នាំពីសមាជិកម្នាក់ៗ ប្រកបដោយតម្លាភាព បង្កើនចំនួនប្រាក់ចំណូលដើម្បីជួយដល់សហគមន៍ និងចូលរួមថែរក្សាប្រឡាយ ។

គម្រោងUSAIDព្រៃឡង់បៃតង កំពុងគាំទ្រសហគមន៍អ្នកប្រើប្រាស់ទឹក អូក្រញ៉ាក និងតាំងក្រសាំងនៅខេត្តកំពង់ធំ ក្នុងការចងក្រងឯកសារក្បាលដីស្រែសម្រាប់សមាជិករបស់ខ្លួន។ គម្រោងបាននិងកំពុងរៀបចំធ្វើផែនទីឌីជីថល សម្រាប់សហគមន៍នីមួយៗដោយប្រឹក្សាជាមួយគណកម្មការដឹកនាំសហគមន៍ដើម្បីផ្ទៀងផ្ទាត់ដំណើរការនេះ និងបណ្តុះបណ្តាលពួកគាត់អោយយល់ដឹងពីការធ្វើផែនទីឌីជីថលនេះ ដើម្បីទទួលបានមតិយោបល់របស់ពួកគាត់។ គម្រោង ប្រើប្រាស់ដ្រូន និងប្រព័ន្ធGPS ដើម្បីប្រមូលរូបភាពពីលើអាកាសនិងទិន្នន័យភូមិសាស្ត្រដើម្បីបង្កើតផែនទីទាំងនោះ។

គម្រោងUSAIDព្រៃឡង់បៃតង បានចែកពង្រាងផែនទីជាមួយប្រធានសហគមន៍នៅតាមភូមិនីមួយៗ ដើម្បីអោយពួកគេជួយក្នុងការកំណត់អត្តសញ្ញាណម្ចាស់ និងដើម្បីផ្ទៀងផ្ទាត់ទំហំក្បាលដី។ រហូតមកដល់ពេលនេះ ជាង ៩០% នៃក្បាលដីដែលមាននៅក្នុងផែនទីត្រូវបានផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់រួចរាល់។ ជាមួយនឹងព័ត៌មាននេះគម្រោងកំពុងបង្កើតទិន្នន័យក្បាលដី ដូច្នេះសហគមន៍អ្នកប្រើប្រាស់ទឹក អាចគ្រប់គ្រងការចូលរួមវិភាគទានរបស់សមាជិកសម្រាប់ការប្រើប្រាស់ទឹកក្នុងអំឡុងពេលវដ្តផលិតកម្មនីមួយៗ។

គោលបំណងចំបងមួយរបស់សហគមន៍ គឺដើម្បីប្រមូលប្រាក់វិភាគទានប្រចាំឆ្នាំពីសមាជិកម្នាក់ៗដើម្បីចូលរួមថែរក្សាប្រឡាយ។ ប្រាក់វិភាគទាននេះក៏នឹងរួមចំណែកដល់ការអភិរក្សព្រៃឈើនៅខ្សែទឹកខាងលើដែលមានសារៈសំខាន់សម្រាប់ការធានាលំហូរទឹកនិងគុណភាពទឹក តាមរយៈការគាំទ្រសហគមន៍មូលដ្ឋានក្នុងការល្បាតព្រៃ។ បញ្ហាប្រឈមសម្រាប់ការប្រមូលប្រាក់ វិភាគទានគឺកង្វះផែនទីដែលបង្ហាញពីទីតាំងនិងទំហំនៃដីស្រែរបស់សមាជិកនីមួយៗ ដោយសារតែ ប្រាក់វិភាគទានប្រចាំឆ្នាំគឺអាស្រ័យលើចំនួនហិកតានៃដីដែលសមាជិកនីមួយៗមាន ។

ការមានទិន្នន័យក្បាលដីរបស់សមាជិកនីមួយៗច្បាស់លាស់នឹងជួយឱ្យគណៈកម្មការអាចប្រមូលប្រាក់វិភាគទានដោយតម្លាភាពហើយនិងបង្កើនចំនួនប្រាក់ចំណូលដើម្បីជួយដល់សហគមន៍។ ផែនទីទាំងនេះក៏នឹងជួយដល់គណៈកម្មការក្នុងការធ្វើផែនការចែកចាយទឹកដែលនឹងកាត់បន្ថយជម្លោះផ្ទៃក្នុងរវាងកសិករ និងងជួយបង្កើនដល់ទិន្នផលផងដែរ។ នៅពេលជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញមានការកើនឡើង ប្រជាសហគមន៍នឹងមិនសូវពឹងផ្អែកលើការទាញយកធនធានធម្មជាតិសម្រាប់ប្រាក់ចំណូលរបស់ពួកគេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង