Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៤៦ម៉ឺននាក់នៅដើមខែមករានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២-៨ ខែមករា ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន៤៥៩,៤០៩នាក់ ក្នុងនោះភ្ញៀវជាតិ៤១៥,៧៩៣នាក់ និងភ្ញៀវបរទេស៤៣,៦១៦នាក់។ ក្រសួងទេសចរណ៍បញ្ជាក់ថា ចំនួននេះអាចចាត់ទុកថាជាការចាប់ផ្តើមដ៏ល្អនៃចរន្តភ្ញៀវទេសចរផ្ទៃក្នុងសម្រាប់ឆ្នាំថ្មីនេះ ខណៈដែលអំឡុងពេលឆ្លងឆ្នាំសាកលកន្លងមកមានភ្ញៀវប្រមាណ២.០២លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ២២៥,៦៥៩នាក់, ខេត្តសៀមរាប ៤៧,០៧០នាក់, រាជធានីភ្នំពេញ ៤១,៦៤៦នាក់, ខេត្តកំពត ៣០,៤០៨នាក់, ខេត្តកំពង់ចាម ១៦,២១៣នាក់, និង ខេត្តបាត់ដំបង ១៦,១៥៣នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង