Cctime 6monthsfree desktop
Cc times  web banner kh (2)

សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងមានកំណើនក្នុងរង្វង់៦%នៅឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ចំពោះសេដ្ឋកិច្ចកម្ពុជា កំណើនត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តសម្រេចបានក្នុងរង្វង់៦% នៅឆ្នាំ២០២៣ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។ កំណើននេះសម្រេចបានដោយសារការរំពឹងទុកពីកំណើនក្នុងវិស័យកាត់ដេរ, ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ, វិស័យទេសចរណ៍, វិស័យកសិកម្ម, និងវិស័យសំណង់និងអចលនទ្រព្យជាដើម។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាស្ដីពីវឌ្ឍភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣។

បើតាមរបាយការណ៍ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣នេះ បានពីកំណើនវិស័យកាត់ដេរ ៦,៩% ហើយផលិតផលកម្មន្តសាលមិនមែនកាត់ដេរកើន ១៤,៣%។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងមានកំណើន ១៨,៥% ដោយសារជាមួយនឹងការបង្កើនកំណើនភ្ញៀវទេសចរក្នុងស្រុកនិងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិការតភ្ជាប់ជើងហោះហើរមកកម្ពុជាជាលំដាប់និងការកើនឡើងទេសចរចិនក្រោយការបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន។

ជាមួយគ្នានេះ វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា ១,១% ដែលរួមចំណែកគាំទដោយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។

យ៉ាងណាមិញ វិស័យសំណង់និងអចលនទ្រព្យត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗក្នុងអត្រា ១,៧% និង ១,២% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្តោតលើទីផ្សារអចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង