Yearendyearend1140x150

ការហោះហើរកម្ពុជា-ចិនមានជាង៣០ជើងក្នុងមួយសប្ដាហ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ភ្នំពេញ៖ ជើងហោះហើរទៅមករវាងប្រទេសចិន និង កម្ពុជា មានចំនួនជាង៣០ជើងក្នុងមួយសប្តាហ៍ ហើយចំនួននេះរំពឹងថាអាចនឹងកើនឡើងខ្លាំងក្រោយពីបុណ្យចូលឆ្នាំចិនបានបិទបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៣នេះ។ក្តីរំពឹងនេះ ធ្វើឡើងក្រោយពីប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញ កាលពីថ្ងៃទី ៨ មករាកន្លងទៅ។

បច្ចុប្បន្ននេះជើងហោះហើរត្រង់ពីរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ទៅកាន់ទីក្រុងក្នុងប្រទេសចិនមានជាង៣០ជើងក្នុងមួយសប្ដាហ៍ដែលហោះហើរពីភ្នំពេញទៅកាន់ទីក្រុងជាង១០ក្នុងប្រទេសចិនមានជាអាទិ៍៖ ទីក្រុង ណាននីង ក្វាងចូវ សិនជិន សៀងហៃ ស៊ាមៀន ឆឹងទូ គុនមីង ជិនចូវ វេនចូវ ប៉េកាំង ជាដើម។

ជនជាតិចិនភាគច្រើន នៅក្រៅប្រទេសត្រឡប់មកប្រទេសកំណើតវិញ ហើយភ្ញៀវទេសចរចិន និង អ្នកវិនិយោគក៏ផ្ដើមធ្វើដំណើរមកកម្ពុជា ដើម្បីចុះសិក្សាអាជីវកម្មនិងទេសចរណ៍។សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ក្រុមហ៊ុនអាកាសចរណ៍ធំៗកំពុងបើកដំណើរការជើងហោះហើរឡើងវិញ និង ការលក់សំបុត្រយន្តហោះបញ្ចុះតម្លៃជាច្រើនទៀត។

ជាមួយនឹង"សន្ទុះ"ការធ្វើដំណើរទេសចរណ៍របស់ភ្ញៀវទេសចរចិន ក្រុមហ៊ុនអាកាសចរណ៍ធំៗបានចាប់យកឱកាស ក្រុមហ៊ុនអាកាសចរណ៍ធំៗបានចាប់យកឱកាស ដើម្បីចាប់ផ្តើមសកម្មភាពលក់សំបុត្រធ្វើដំណើរដែលមានតម្លៃទាបជាច្រើន ហើយសំបុត្រទៅមករវាងប្រទេសចិន និង កម្ពុជាមួយចំនួនមានតម្លៃទាបបំផុត។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ ស៊ីស៊ីថាមស៍ថា ខណៈពេលដែលបុណ្យចូលឆ្នាំចិនជិតចូលមកដល់ ប្រជាជនចិននៅប្រទេសកម្ពុជា បានចាកចេញពីកម្ពុជាទៅលេងស្រុកកំណើត ហើយចំពោះជើងហោះហើរកើនកំហុកនោះមិនទាន់មាននោះទេ។លោករង់ចាំមើលថា ចំនួននេះអាចនឹងកើននៅក្រោយចូលឆ្នាំចិនហើយ។

គួរបញ្ជាក់ថា ប្រទេសចិនបានប្រកាសជាផ្លូវការបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី ៨ មករា ឆ្នាំ២០២៣នេះ។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនតឹងតែងដាក់ប្រជាជនចិន ឬ ទេសចរចិនដូចបណ្តាប្រទេសមួយចំនួនដែលព្រួយបារម្ភពីករណីឆ្លងកូវីដ១៩ឡើយ ដោយថា កម្ពុជានឹងចំណេញសម្រាប់ការមកដល់របស់ទេសចរចិន នឹងរំពឹងថា អាចទទួលបានទេសចរចិនប្រមាណ២លាននាក់ថែមទៀត ដែលនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាផ្ដើមងើបឡើងវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង