Yearendyearend1140x150

ស្ករត្នោតកំពង់ស្ពឺបន្តមានទីផ្សារខ្ពស់នាំចេញទៅក្រៅប្រទេស ដើមឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ស្ពឺ៖ សម្រាប់ឆ្នាំ២០២៣នេះ ការនាំចេញស្ករត្នោតកំពង់ស្ពឺទៅកាន់ទីផ្សារក្រៅប្រទេសនៅតែមានតម្រូវការខ្ពស់។ គិតត្រឹមដើមឆ្នាំនេះ មានប្រមាណ ៤ក្រុមហ៊ុនបន្ថែមទៀតបានចុះកុងត្រាជាមួយសមាគមស្ករត្នោតកំពង់ស្ពឺក្នុងការនាំចេញស្ករទៅក្រៅប្រទេស ដោយត្រុវការនាំចេញបរិមាណស្មើនឹង១៣៤តោន សម្រាប់តម្រូវការទាំងស្ករសាច់ និងស្ករម្សៅ និងនៅមានក្រុមហ៊ុនផ្សេងៗទៀតដែលនឹងទាក់ទងបន្តបន្ទាប់ទៀត។ នេះបើតាមការឲ្យដឹងពីលោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ។

លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ

លោក វី វាសនា បានឲ្យដឹងថា ការនាំចេញស្ករត្នោតមានទីផ្សារច្រើន សមាគមស្ករត្នោតកំពង់ស្ពឺស្ទើរតែផ្គត់ផ្គង់មិនគ្រប់ ជាពិសេសស្ករម្សៅដែលគេត្រូវការ។ ក្រុមហ៊ុនជាសមាជិកមាន ១១ក្រុមហ៊ុន ហើយបច្ចុប្បន្នសម្រាប់រដូវការឆ្នាំ២០២៣នេះ មាន៤ក្រុមហ៊ុនបន្ថែមទៀតបានចុះកុងត្រាជាមួយសមាគមក្នុងការនាំចេញស្ករទៅក្រៅប្រទេស។ ក្នុងនោះភាគច្រើនគឺក្រុមហ៊ុនក្នុងស្រុកនាំចេញទៅលក់នៅក្រៅស្រុក ហើយក៏មានក្រុមហ៊ុនអាឡឺម៉ង់ដែលជាសមាជិកថ្មី គ្រោងនឹងនាំចេញស្ករចំនួន៣តោន និងមានក្រុមហ៊ុនរបស់បារាំងចំនួន២។ ក្រៅពីនោះគឺមានក្រុមហ៊ុនក្នុងស្រុកក្នុងចំណោម១១ក្រុមហ៊ុន។

លោក វី វាសនា បានបញ្ជាក់ថា សម្រាប់រដូវកាលឆ្នាំ២០២៣ សមាគមស្ករត្នោតកំពង់ស្ពឺមានសមាជិកដែលជាអ្នកផលិតមានសរុប១៦៥នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០២២គឺត្រឹមតែ១៥០នាក់ ហើយបរិមាណស្ករដែលប៉ាន់ប្រមាណចំនួនជិត២០០តោនគិតទាំងស្ករសាច់ និងស្ករម្សៅ។

លោក វី វាសនា បានបន្តថា បរិមាណស្ករត្នោតកំពង់ស្ពឺឆ្នាំ២០២២ដែលនាំចេញទៅក្រៅមានស្ករពីរប្រភេទគឺស្ករម្សៅ និងស្ករសាច់។ ស្ករប្រភេទម្សៅបាននាំចេញទៅក្រៅបានចំនួនជាង៧៦តោន ក្នុងនោះ៣០តោនផ្គត់ផ្គង់នៅក្នុងស្រុក។ ដោយឡែកស្ករប្រភេទសាច់ចំនួនជាង២តោនបាននាំចេញទៅក្រៅ ហើយ៧តោនផ្គត់ផ្គង់ក្នុងស្រុក។ ចំពោះទីផ្សារដែលបាននាំចេញស្ករក្នុងឆ្នាំ២០២២មាននៅប្រទេស បារាំង អាឡឺម៉ង់ អាម៉េរិក ជប៉ុន តៃវ៉ាន់ ថៃ និងសម្រាប់ប្រទេស កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី គឺមិនមែនជាការលក់ទេ ប៉ុន្តែជាលក្ខណៈផ្សព្វផ្សាយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង