Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុន Elite Home Cambodia និងក្រុមហ៊ុន GCC ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសម្រាប់គម្រោង THE ELITE PARK

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ នៅការិយាល័យលក់បុរី ណាឌី ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រុមហ៊ុន Elite Home (Cambodia) និង ក្រុមហ៊ុន GC City ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ជា ដៃគូ សហការ សម្រាប់ គម្រោង ELITE PARK ការចុះហត្ថលេខាក្នុងនាមជាដៃគូសហការសម្រាប់គម្រោង THE ELITE PARK។ គោលដៅចំបងរបស់ក្រុមហ៊ុននៃការចាប់ដៃគូសហការនេះ គឺការនាំយកភាពជោគជ័យរួមរបស់អតិថិជន និងអ្នកអភិវឌ្ឍន៍គម្រោង។

កញ្ញា លីម សុខាដាវីន អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Elite Home Cambodia បានឲ្យដឹងថា ក្រុមហ៊ុន Elite Home បានផ្តោតលើគោលការណ៍សំខាន់ចំនួន ៣ គឺ ទី១ ជាដៃគូសហការដ៏ល្អជាមួយអ្នកអភិវឌ្ឍន៏នានាក្នុងតំបន់ និង ក្រៅប្រទេសក្នុងការអភិវឌ្ឍន៏ និង ដោះស្រាយលើបញ្ហាដែលបានជួបប្រទះលើផ្នែកទីផ្សារ, ការលក់ និង ការគ្រប់គ្រង, ទី២ ជាអ្នកប្រឹក្សាដ៏ជំនាញលើការអភិវឌ្ឍន៏គម្រោងដែលផ្តល់តម្រូវការទៅលើទីផ្សារនាពេលបច្ចុប្បន្ន និង អនាគត, ទី៣ការ គ្រប់គ្រងលើការថែទាំលើអចលទ្រព្យផ្សេងៗ (Property Management)»។

កញ្ញា លីម សុខាដាវីន បានបន្តថា គម្រោង The Elite Park គឺជាគម្រោងលំនៅឋានលក្ខណៈអភិជនដែលបានបោះទីតាំងនៅទីក្រុងរណបថ្មី លី យ៉ុងផាត់ ។គម្រោងនេះមានទំហំផ្ទៃដីសរុបប្រមាណ ៣៤ហិកតា ហ៊ុមព័ទ្ធជុំវិញទៅដោយការអភិវឌ្ឍធំៗជាច្រើនដែលនឹងផ្តល់ភាពងាយស្រួលដល់ការរស់នៅ ដូចជា៖ ផ្សារទំនើប Makro ទី៣ សួនទឹក Garden City ទីលានវាយកូនហ្គោល Garden City សួនសត្វភ្នំពេញសាហ្វារី ពហុកីឡដ្ឋានជាតិ មរតកតេជោ និងវិមានឈ្នះឈ្នះ ជាដើម។ បន្ថែមពីនេះ គម្រោង The Elite Park គឺស្ថិតនៅលើចំណុចមួយមានប្រព័ន្ធផ្លូវរដ្ឋជុំវិញដែលងាយស្រួលដល់ការធ្វើចរាចរណ៍ទៅទីតាំងផ្សេងៗ និងចំណេញពេលវេលាច្រើន។

សូមជម្រាបថា គម្រោង The Elite Park គឺជាគម្រោងដីលំនៅឋានអភិជនដំបូងគេបង្អស់មានទំហំ ២០x២០ និងទំហំ ២០x៣០ ដែលជាប្រភេទខ្នាតវីឡា និងភូមិគ្រឹះដ៏សាកសមបំផុតសម្រាប់អតិថិជន ជាពិសេសសម្រាប់មនុស្សគ្រប់វ័យ។ គម្រោង The Elite Park បានរួមបញ្ចូលទាំងផ្សារទំនើប សួនផ្កាសាគូរ៉ា កន្លែងក្មេងលេង អាងហែលទឹក ផ្លូវសម្រាប់ដើរ និងដើមឈើស្រស់ស្អាតតាមដងផ្លូវ។ ជាមួយគ្នានេះ រចនាសម្ព័ន្ធផ្លូវក្នុងគម្រោងមានភាពធំទូលាយ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ដែលរួមបញ្ជូលជាមួយសេវាកម្ម NADI Care ទាំង១២ មុខ ដូចជា៖ ១.សន្តិសុខ ២៤ម៉ោង ២.រថយន្តដឹកអ្នកដំណើរឯកជន, ៣.ជំនួយរៀបចំសង្គ្រោះបន្ទាន់ ២៤ម៉ោង ៤.ការជួសជុលបន្ទាន់ ២៤ម៉ោង ៥.សេវារើចូលគេហដ្ឋាន ៦.ថែទាំសម្អាតផ្ទះ ៧.គ្រូបង្វឹកហាត់ប្រាណ៨.បោកអ៊ុតសម្លៀកបំពាក់ ៩.ថែទាំយានយន្ត ១០.ជួសជុលរថយន្ត និងតាក់ស៊ី ១១.ការរៀបចំកម្មវីធី និង១២.ការផ្គត់ផ្គងគ្រឿងទេស ធ្វើអោយការរស់នៅ ប្រកបដោយភាពស៊ីវីល័យខ្ពស់ និង អភិជនភាព។

លោក Lai Jin Kei ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន GC City ក៏បានលើកឡើងដែរថា តាមដែលលោកបានសង្កេតឃើញកន្លងមក មានអតិថិជនជាច្រើន ចង់បានផ្ទះ និងសាងសង់ផ្ទះទៅតាមក្តីស្រមៃរបស់ខ្លួន ជាហេតុធ្វើអោយយើងបង្កើតនូវ គម្រោង Elite Park ដែលជាគម្រោងមួយជួយអោយអតិថិជន បំពេញបានតាមបំណងប្រាថ្នារបស់ពួកគាត់ ក្នុងការសាងសង់ វីឡា ឬភូមិគ្រឹះ តាមបែបបទដែលពួកគាត់ត្រូវការ ហើយយើងជឿជាក់ថាគម្រោងនេះនឹងមានការគាំទ្រច្រើនពីអតិថិជន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង