Yearendyearend1140x150

ធនាគារ អេស៊ីលីដា បើក«សាខា»ទី២៦៤នៅអ៊ីអន ៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា បានបើកសាខាថ្មីរបស់ខ្លួន នៅផ្សារទំនើបអ៊ីអនមានជ័យ(អ៉ីនអន ៣)ដែលនេះគឺជាសាខាទី ២៦៤របស់ធនាគារ នៅទូទាំងប្រទេសកម្ពុជា។សាខាថ្មីនេះ ធំទូលាយជាមួយនឹងការផ្តល់សេវារហ័ស ច្បាស់លាស់ និង ងាយស្រួលដល់អតិថិជន។លក្ខណៈពិសេសដើម្បីសម្រួលដល់អតិថិជនរបស់សាខាអ៊ីអនមានជ័យ គឺបើករាល់ថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាស៍ ហើយសេវាកម្មបម្រើពីម៉ោង៩ព្រឹកដល់៧យប់។

អ្នកស្រី កែប ពិសី នាយិកាសាខាធនាគារអេស៊ីលីដា សាខាផ្សារទំនើបអ៊ីអនមានជ័យ បានឲ្យដឹងថា សាខាថ្មីនេះ មានសេវាដកដាក់ ផ្ទេរ បង់ពន្ធ និង មានសេវាធានារ៉ាប់រងនៅទីនេះទាំងអស់។សម្រាប់សាខាថ្មីនេះ ក៏មានផ្តល់ប្រឹក្សាទាក់ទងនឹងឥណទានជូនអតិថិជនផងដែរ។លក្ខណៈពិសេសដើម្បីសម្រួលដល់អតិថិជនរបស់សាខាអ៊ីអនមានជ័យ ដោយសារជាសាខានៅក្នុងផ្សារទំនើប គឺបើករាល់ថ្ងៃ ហើយសេវាកម្មបម្រើពីម៉ោង ៩ព្រឹកដល់៧យប់។ដូច្នេះអតិថិជនគឺមានភាពងាយស្រួល បានន័យថាថ្ងៃបុណ្យ ថ្ងៃឈប់សម្រាកសាធារណៈក៏អតិថិជនអាចអញ្ជើញមកបាន ពេលអតិថិជនទំនេរពីការងារពេលល្ងាចក៏អាចអញ្ជើញមកសាខានេះបាន។

អ្នកស្រី កែប ពិសី នាយិកាសាខាធនាគារអេស៊ីលីដា។

ធនាគារអេស៊ីលីដា អតិថិជនសក្កាដានុពលកើនឡើងជារៀងរាល់ថ្ងៃ ហើយមូលហេតុដែលធនាគារពង្រីកសាខាថ្មីនេះ គឺតម្រូវការរបស់អតិថិជន ពោលកន្លែងណាមានភាពងាយស្រួល គឺត្រូវតែពង្រីកទៅដល់ទីនោះជូនអតិថិជន។នេះជាការលើកឡើងរបស់ អ្នកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា។

បើតាម អ្នកស្រី សុខ សោភា ធនាគារ អេស៊ីលីដា គ្រោងនឹងពង្រាយសាខានៅគ្រប់កន្លែងទាំងអស់ ខណៈដែលប្ចុប្បន្ន ធនាគារ មានអតិថិជនច្រើនរហូតដល់ជិត៤លាននាក់ ដូច្នេះធនាគារត្រូវធានាឲ្យបាននូវតម្រូវការរបស់អតិថិជន ដើម្បីមានភាពងាយស្រួលដល់អតិថិជន។ដោយសារសាខាធនាគារអេស៊ីលីដាមិនគ្រប់គ្រាន់ ទើប ACLEDA Mobile បំពេញតួនាទីបន្ថែមទៀត ដើម្បីធ្វើប្រតិបត្តិការធនាគារនៅគ្រប់ទីកន្លែង គ្រប់ពេលវេលាទៅតាមតម្រូវការរបស់អតិថិជន។

 អ្នកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ ធនាគារ អេស៊ីលីដា ទទួលបានកំណើននៃការប្រើប្រាស់លើឌីជីថលកើនឡើង៨០% ទៅលើចំនួនសាច់លុយដែលធ្វើប្រតិបត្តិការលើឌីជីថល និង ៧៨% លើចំនួនប្រតិបត្តិការ។ នៅក្នុងឆ្នាំ២០២៣ ធនាគារអេស៊ីលីដា រំពឹងថា នឹងមានការកើនឡើងជាងឆ្នាំ២០២២ នៅលើទឹកប្រាក់លើសពី៨០% និង នៅលើចំនួនប្រតិបត្តិការលើសពី ៧៧% ដូច្នេះធនាគារសង្ឃឹមយ៉ាងមុតមាំថាអតិថិជនដ៏ឈ្លាសវៃ ឬសាធារណជនកំណើនកើនឡើងទ្វេដង ឬអាចកើនឡើង៣ដងក្នុងឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង