Yearendyearend1140x150

កម្ពុជាប្រកាសស្វាគមន៍«ភ្ញៀវទេសចរចិន»ដោយឥតលក្ខខណ្ឌ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរចិនដែលមកកម្សាន្ដនៅកម្ពុជានាពេលកន្លងទៅ

ភ្នំពេញ៖ កម្ពុជា បានប្រកាសស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌលើផ្នែកផ្សេងៗ ហើយកម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្លួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ ២០២២ កន្លងមក។ការប្រកាសនេះ ធ្វើឡើង ក្រោយរដ្ឋាភិបាលចិន បានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និង ការបើកទទួលទេសចរអន្តរជាតិឡើងវិញ។

ឆ្នាំ២០២៣ វិបត្តិជំងឺឆ្លងកវីដ-១៩ បានធូរស្រាល ចិន បានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និង ការបើកទទួលទេសចរអន្តរជាតិឡើងវិញ។សម្រាប់កម្ពុជា បានចាត់ទុកការសម្រេចនេះ ជាកាលានុវត្តភាពដល់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិន។

ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីប្រកាស ទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌ តាមការណែនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ។

ជាមួយគ្នានោះ កម្ពុជាបានអនុវត្តន៍តាមយុទ្ធសាស្ត្រជាច្រើន ដើម្បីទាក់ទាញទេសចរចិនតាមរយៈ ការបណ្តុះបណ្តាលភាសា និង វប្បធម៌ចិនដល់មន្ត្រី និង បុគ្គលិក ពង្រឹងមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និង ពង្រឹងគុណភាពសេវាកម្មទេសចរណ៍កម្ពុជាត្រៀមទទួលទេសចរចិនជាដើម។

គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាមុនវិបត្តិកូវីដ-១៩ ភាគច្រើនពឹងផ្អែកលើវិស័យទេសចរណ៍ ហើយភ្ញៀវទេសចរឈានមុខគេ គឺភ្ញៀវទេសចរចិន។សក្ដានុពលយ៉ាងធំ នៃវិនិយោគិន និង ទេសចរចិនមកកម្ពុជា បានរួមចំណែកដល់ការរីកចម្រើននវិស័យទេសចរណ៍ និង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជានាពេលនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង