Yearendyearend1140x150

អ្នកជំនាញ«ផ្នែកទេសចរណ៍»ជាង៧០ភាគរយផ្តើមចូលបម្រើការងារឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា 

ភ្នំពេញ៖ អ្នកជំនាញទេសចរណ៍ដែលជាសមាជិកនៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានចូលបម្រើការងារតាមវិជ្ជាជីវៈរបស់ខ្លួនឡើងវិញហើយប្រមាណចន្លោះពី ៧០%-៧៥%។ការចូលឡើងវិញនេះ ក្រោយពីកម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និង អន្តរជាតិកាន់តែច្រើនឡើងពីមួយខែទៅមួយខែដែលជាក្តីសង្ឃឹមឡើងវិញនៃវិស័យនេះ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា ភ្ញៀវទេសចរចូលប្រទេសកម្ពុជា បានកើនឡើងវិញបណ្តើរៗភាគច្រើនមាន៖ ថៃ វៀតណាម ចិន អាម៉េរិក ឥណ្ឌូនេស៊ី កូរ៉េ បារាំង ម៉ាឡេស៊ី ជាដើម ហើយភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេគឺ ថៃ បន្ទាប់មកវៀតណាម និង ចិន។

លោកស្រី ឆាយ ស៊ីវលីន បានចាត់ទុកកំណើនភ្ញៀវពេលនេះ អាចជាពន្លឺថ្មីនៃវិស័យទេសចរណ៍ ដើម្បីទៅរកសភាពដើមវិញបន្ដិចម្ដងៗ ក្រោយពីកម្ពុជាបើកប្រទេសឡើងវិញ ក្រោយជំងឺកូវីដ-១៩បានធូរស្រាល។តែយ៉ាងណាលោកស្រីយល់ថា កម្ពុជាត្រូវការពេលវេលាច្រើនទៀត សម្រាប់ការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា និង ការរៀបចំយុទ្ធសាស្រ្តនានាសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។

គួរជម្រាបជូនថា ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ-១៩ វិស័យទេសចរណ៍រងការប៉ះពាល់ខ្លាំងជាងគេ ដោយសេវាកម្មនានាក្នុងវិស័យបិទទ្វារមិនដំណើរការ។សម្រាប់កម្ពុជា វិស័យទេសចរណ៍ពុំទាន់អាចវិលរកសភាពដើមវិញបាន ១០០% នៅឡើយទេ ព្រោះប្រទេសមួយចំនួននៅតែបន្តរឹតបន្តឹងការចេញ-ចូល និង អនុវត្តវិធានកូវីដជាដើម។

ក្នុងពេលប្រទេសចិនប្រកាសបើកប្រទេសឡើងវិញ នៅថ្ងៃទី ៨ មករា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីកម្ពុជាបាន រំពឹងទទួលបានភ្ញៀវទេសចរចិន២លាននាក់នៅឆ្នាំ២០២៣នេះ។ប៉ុន្តែអ្នកជំនាញយល់ថា កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរចិនរហូតដល់២លាននាក់បានលុះត្រាតែ ការដឹកជញ្ជូនផ្នែកអាកាសរបស់កម្ពុជាវិលត្រឡប់រកភាពដើមវិញបានជាមុនសិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង