Yearendyearend1140x150

ការចិញ្ចឹមសត្វមានកំណើន១៣,៦% ចំនួនសត្វសរុប២៦លានក្បាលក្នុងឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឆ្នាំ២០២២​​​​ ការចិញ្ចឹមសត្វជារួមមានកំណើន១៣,៦ភាគរយ ក្នុងនោះមានការកើនឡើងការចិញ្ចឹមសត្វគោក្របី ៧ភាគរយ ជ្រូក ២៥ភាគរយ បក្សីផ្សេងៗ១២ភាគរយ។ តួលេខក្នុងឆ្នាំ២០២២មានសត្វសរុប២៦លានក្បាល ក្នុងនោះ គោក្របី១៥០០០ក្បាល ជ្រូក២លាន២ក្បាល បក្សីមានដូចជា មាន់ ទា ក្រួច ផ្សេងៗ២៤លានក្បាល។ នេះបើតាមការបញ្ជាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម។

ថ្លែងក្នុងសន្និសីទសារស្ដីពី«ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា»នៅថ្ងៃនេះ ឯកឧត្តម ឌិត ទីណា បានលើកឡើងថា កម្ពុជាធ្លាប់ចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់គ្រួសារ ប្រែក្លាយពីការចិញ្ចឹមសត្វលក្ខណៈគ្រួសារ មកជាការចិញ្ចឹមដើម្បីយកកម្រៃ។ ការចិញ្ចឹមសត្វសព្វថ្ងៃនេះ គឺចិញ្ចឹមពង្រីកកាន់តែធំឡើង ហើយសព្វថ្ងៃនេះនៅក្នុងគ្រួសារចិញ្ចឹមសត្វសរុបមាន ១លាន៦សែនគ្រួសារ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ប្រជាកសិករឲ្យបន្តក្នុងការបង្កើននូវការចិញ្ចឹមសត្វលក្ខណៈគ្រួសារបន្ថែមទៀត ក៏ដូចជាការចិញ្ចឹមសត្វបែបអាជីវកម្ម ដើម្បីបំពេញនូវតម្រូវការគ្រួសារក៏ដូចជាតម្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលសាច់សត្វពីក្រៅប្រទេសផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង