Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ម្ចាស់ក្រុមហ៊ុនអាជីវកម្មបញ្ចាំអាចស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណនិងបង់ថ្លៃអាជ្ញាបណ្ណប្រចាំឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.) នឹងដាក់ដំណើរការនីតិវិធីនៃការស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណនិងបង់ថ្លៃអាជ្ញាបណ្ណប្រចាំឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (CamD) សម្រាប់អាជ្ញាបណ្ណអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ន.អ.ប. នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។

បើតាមសេចក្ដីជូនដំណឹង ដើម្បីសម្រួលដល់ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ន.អ.ប. បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ទាំងអស់ ត្រូវបំពេញកាតព្វកិច្ចដូចមានកំណត់ក្នុងប្រកាសលេខ០៣០ សហវ.ប្រកចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ដោយត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណ និងបង់ថ្លៃអាជ្ញាបណ្ណប្រចាំឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (CamDX) ដោយចូលទៅកាន់ https://nbfsa.registrationservices.gov.kh តាមរយៈApp៖ CamDigikey និងត្រូវបំពេញឯកសារក្នុងការស្នើសុំបន្តសុពលភាពដូចបានកំណត់នៅក្នុងប្រកាសលេខ ០៣០សហវ.ប្រក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ករណីមានចម្ងល់ពាក់ព័ន្ធនឹងនីតិវិធីស្នើសុំខាងលើ សូមទំនាក់ទំនងដោយផ្ទាល់មកកាន់ ន.អ.ប.ដែលមានអាសយដ្ឋានស្ថិតនៅអគារ អ.ស.ហ.លេខ១៦៨F ជាន់ទី៧ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរោះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង