ធនាគារ កាណាឌីយ៉ា បានបិទទំព័រឆ្នាំ ២០២២ ដោយបើកសម្ភោធដំណើរការជាផ្លូវការនូវសាខាទី៦៥ របស់ខ្លួន នៅក្នុងផ្សារអ៊ីអនម៉លមានជ័យ កាលពីថ្ងៃទី១៥ ខែធ្នូកន្លងទៅ។ សាខាទី៦៥ របស់ធនាគារ កាណាឌីយ៉ា មានទីតាំងនៅជាន់ទី១ Royal Plaza Zone ជាប់នឹង AEON Hall នៅក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ ដែលសាខានេះនឹងផ្តល់សេវាកម្មធនាគារគ្រប់ប្រភេទ ព្រមទាំងភ្ជាប់នូវម៉ាស៊ីនស្វ័យធនាគារទំនើបៗ ក៏ដូចជាដោយមានអ្នកជំនាញសេវាកម្មអតិថិជន រង់ចាំណែនាំផលិតផលនិងសេវាកម្មហិរញ្ញវត្ថុសម្រាប់លោកអ្នកគ្រប់តម្រូវការ។
ការបើកសម្ភោធដំណើរការធនាគារ កាណាឌីយ៉ា សាខាអ៊ីអនមានជ័យ ធ្វើឡើងស្របនឹងគម្រោងយុទ្ធសាស្ត្រដើម្បីនាំយកមកនូវផលិតផល សេវាកម្មនិង ដំណោះស្រាយឌីជីថលសម្រាប់អតិថិជន ដោយពង្រីកវត្តមានរបស់ធនាគារ កាណាឌីយ៉ា នៅទូទាំងប្រទេសកម្ពុជា។ ធនាគារ កាណាឌីយ៉ា សាខាអ៊ីអនមានជ័យ បើកបម្រើការជូនអតិថិជនជារៀងរាល់ថ្ងៃ (ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ) ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ៨:00នាទីយប់។
ដើម្បីឱ្យស្របជាមួយនឹងតម្រូវការរបស់អតិថិជនក្នុងយុគសម័យឌីជីថល ធនាគារ កាណាឌីយ៉ា សាខាអ៊ីអនមានជ័យ បានបំពាក់នូវឧបករណ៍និងម៉ាស៊ីនសេវាកម្ម ប្រកបដោយបច្ចេកវិទ្យាទំនើប ទាន់សម័យ ដែលអតិថិជនអាចរីករាយប្រើប្រាស់ជាមួយនឹងម៉ាស៊ីនឌីជីថលស្វ័យធនាគារដូចជា ម៉ាស៊ីនបើកគណនី (Virtual Teller Machine) ម៉ាស៊ីនដក-ដាក់លុយ (Cash Recycling Machine) និងម៉ាស៊ីនសេវាកម្មធនាគារស្វ័យប្រវត្តិជាច្រើនទៀត។ តាមរយៈម៉ាស៊ីនបើកគណនី VTM លោកអ្នកអាចធ្វើការបើកគណនីដោយខ្លួនឯង ដោយមានអ្នកជំនាញសេវាកម្មអតិថិជន (Virtual Customer Services) របស់យើងរង់ចាំជួយអ្នកគ្រប់ពេល។
ពិធីបើកសម្ភោធដំណើការសាខាអ៊ីអនមានជ័យ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា។ លោកមានប្រសាសន៍ថា “គោលចំបងរបស់ធនាគារ កាណាឌីយ៉ា គឺយើងចង់ពង្រីកវត្តមានរបស់យើងទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យអតិថិជនយើងកាន់តែមានភាពងាយស្រួលក្នុងការស្វែងរក និងទទួលបានផលិតផល សេវាកម្ម និងដំណោះស្រាយឌីជីថលរបស់ កាណាឌីយ៉ា ឱ្យកាន់តែមានប្រសិទ្ធិភាព។ ជាមួយនឹងសាខាថ្មី ធនាគារ កាណាឌីយ៉ា សង្ឃឹមថាយើងនឹងបម្រើការជាដៃគូហិរញ្ញវត្ថុដ៏ល្អសម្រាប់អតិថិជន សហគ្រាសធនតូច និងមធ្យម សាជីវកម្ម ក៏ដូចជាពាណិជ្ជកម្មផ្សេងៗទៀតផងដែរ។”
“ខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យមកកាន់សាខាថ្មីរបស់ធនាគារ កាណាឌីយ៉ា ដើម្បីទទួលសេវាកម្ម និងយល់ដឹងអំពីផលិតផលរបស់ពួកយើង។ លោកអ្នកអាចបើកគណនីសន្សំ ធ្វើការដក-ដាក់ប្រាក់ ឬទទួលពត៌មានបន្ថែមពីឥណទានកម្ចី កាតឥណទាន និងផលិតផលហិរញ្ញវត្ថុផ្សេងៗ ដោយក្រុមការងាររបស់យើងរង់ចាំពិភាក្សានិងផ្តល់សេវាកម្មហិរញ្ញវត្ថុសម្រាប់លោកអ្នកគ្រប់ពេល៕”
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្តី Asiamoney។
ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៥ ទូទាំង២៥ ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថលនិងធនាគារស្វ័យប្រវត្តិ ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ +855 (0) 23 868 222 ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh