Yearendyearend1140x150
Img 0571

ភ្ញៀវទេសចរជាង៣៣ម៉ឺននាក់ដើរកម្សាន្តនៅខេត្ដសៀមរាប ក្នុងពិធីឆ្លងឆ្នាំថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ៣៣ម៉ឺននាក់ បានចូលមកកម្សាន្តនៅខេត្តសៀមរាប កំឡុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២ ចូលឆ្នាំ២០២៣។ ភ្ញៀវទេសចរចំនួនជាង៣៣ម៉ឺននាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានានៅឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប។

ក្នុងចំនួនប្រមាណ ៣៣៧,៧៦៩នាក់ ដែលក្នុងនោះអ្នកទេសចរជាតិ និងពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ ៣៣០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ។ គោលដៅដែលបានទៅទស្សនានោះ រួមមាន រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ២២០,០០០នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលេនមានចំនួនប្រមាណ ៦,៥០០នាក់, តំបន់ទន្លេសាបមានចំនួនប្រមាណ៣,០០០នាក់, សហគមន៍ទេសចរណ៍អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ១០០,៥០០នាក់។ ទន្ទឹមនឹងនោះ ក៏មានភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ៧,៧៦៩នាក់ផងដែរ។

ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាក់ស្រោចវ៉ាក់សាំងដោយឥតគិតថ្លៃ ជូនពលរដ្ឋកម្ពុជា បានធ្វើឲ្យស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូរស្រាល ព្រមទាំងការប្រកាសបើកប្រទេស ក្នុងគោលដៅស្តារសេដ្ឋកិច្ចជាតិឡើងវិញ ធ្វើឲ្យអ្នកទេសចរជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍ដើរកម្សាន្ត ដោយមិនមានការព្រួយបារម្ភឡើយ ។

ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២២-២០២៣កន្លងមកនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយ លោក ប្រាក់ សោភណ្ឌ័ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំតុបតែងលម្អភ្លើងព័រណ៍ និងរចនាហេដ្ឋារចនាសម្ព័ន្ធតាមដងផ្លូវ ដើមី្បលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឲ្យកាន់តែមានភាពស្រស់ត្រកាល រួមមាន បំពាក់ភ្លើងបំភ្លឺសាធារណ: និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២៣។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង