Yearendyearend1140x150

គយ និងពន្ធដារ ប្រមូលចំណូលលើសផែនការ២៥%សម្រាប់ឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រាសាសន៍ថា សម្រាប់ឆ្នាំ២០២២នេះ ទាំងគយ និងពន្ធដារ ប្រមូលចំណូលបានលើសផែនការជាង២៥ភាគរយ ដោយគិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ពន្ធដារប្រមូលចំណូលបានប្រមាណជាង៣៤០០លានដុល្លារ កើនជាង ១២១ភាគយ និងគយប្រមូលចំណូលបាន ២៦០០លានដុល្លារ កើនជាង ១០៤ភាគរយ។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងនៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ចំណូលទាំងនេះគឺមិនទាន់បានគិតទាំងចំណូលមិនមែនសារពើពន្ធនៅឡើយទេ ហើយជាពិសេសកម្ពុជាទទួលបានទេសចរយ៉ាងច្រើន ដូចនេះការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២២នេះនឹងកើនឡើងបន្ថែមទៀត ហើយបានផ្ដល់ឱកាសឱ្យកម្ពុជាអាចវិនិយោគលើផ្លូវថ្នល់ ឬហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ទាក់ទាញវិនិយោគគិន និងទេសចរឱ្យបានកាន់តែច្រើន។

សម្ដេចអំពាវនាវឱ្យអាជ្ញាធរគ្រប់ផ្នែក គ្រប់ថ្នាក់ទាំងអស់បន្តគាំទ្រផ្នែកគយ និងពន្ធដារតទៅមុខទៀត ដើម្បីប្រមូលចំណូលជូនជាតិ ហើយចំណូលទាំងនោះនឹងត្រូវបានយកទៅកែលម្អហេដ្ឋារចនាសម្ព័ននានា និងចូលរួមក្នុងសកម្មភាពសង្គមជាដើម។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារបានប្រកាសថា ចំណូលពន្ធរយៈពេល១១ខែ ក្នុងឆ្នាំ២០២២ កើនឡើង ៦៤៨,១៧លានដុល្លារ ស្មើនឹង២៥,២៩% បើធៀបនឹងរយៈពេលដូចគ្នានេះនៅឆ្នាំ២០២១ និងចំពោះចំណូលពន្ធប្រចាំខែវិច្ឆិកា នៅឆ្នាំ២០២២ កើនឡើង ២៣,៤៦ លានដុល្លារ ស្មើនឹង៩,៦០% បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង