
ភ្នំពេញ៖ ទិន្នន័យសំណង់ទូទាំងប្រទេសកម្ពុជាមានចំនួន៣ ៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន៦ ៥៩៦ ៩៣៦ម២ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ២ ៦៣៤ ៩៩២ ១០០ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួន៣ ៩២៥គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន១២ ៦៨៤ ១០២ម២ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៥ ២១០ ៣៥៩ ៥០៩ដុល្លារ ថយចុះ៤៩,៤២%។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របាយការណ៍បញ្ជាក់ថា ក្នុងនោះគម្រោងដែលអនុម័តដោយសមត្ថកិច្ចក្រសួង មានចំនួន២០២គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន៥ ១៤០ ៦៥២ម២តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ២ ០៨៧ ៧៨២ ៤៥៣ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួន៣៦៧គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន១០២៥៤ ៤៥០ម២ តម្លប៉ាន់ស្មានទុនវិនិយោគប្រមាណ៤ ១៥១ ៤២០ ៣១១ដុល្លារ ថយចុះ៤៩,៧១%។
រីឯគម្រោងដែលអនុម័តដោយសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត មានចំនួន៣ ៦២៥គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ ចំនួន១ ៤៥៦ ២៨៤ម២ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៥៤៧ ២០៩ ៦៤៧ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួន៣ ៥៥៨គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន២ ៤២៩ ៦៥២ម២តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ១ ០៥៨ ៩៣៩ ១៩៨ដុល្លារ ថយចុះ៤៨,៣២%។
គួរបញ្ជាក់ថា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន៦១៤១៨គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៧៣ ២១៣ ៧៥៦ម២ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ៦៨ ៨៣៧ ៥៤៣ ៨០៥ដុល្លារ៕