Yearendyearend1140x150
Img 0571

សេដ្ឋកិច្ចអាស៊ាន+៣ត្រូវបានព្យាករថានឹងធ្លាក់ចុះ៤%ក្នុងឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ធនាគារជាតិនៃកម្ពុជា) 

ភ្នំពេញ៖ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចអាស៊ាន+៣ បានថយចុះពី ៦% ក្នុងឆ្នាំ២០២១ មកប្រមាណ ៣,៤% ក្នុងឆ្នាំ២០២២ និង ៤% ក្នុងឆ្នាំ២០២៣។ ការព្យាករកំណើនសេដ្ឋកិច្ចអាស៊ាន+៣ ត្រូវបានបន្ទាបដោយសារកំណើនយឺតក្នុងប្រទេសបូកបី (ចិន ជប៉ុន និង កូរ៉េ) ប៉ុន្តែប្រទេសអាស៊ាននៅបន្តកំណើនរឹងមាំនៅឡើយ។ ការព្យាករនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំរួមថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរង ធនាគារកណ្តាលអាស៊ាន+៣ តាមរយៈប្រព័ន្ធអនឡាញ ដែលបានដឹកនាំដោយទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

យោងតាមការប៉ាន់ស្មានរបស់ AMRO សេដ្ឋកិច្ចក្នុងតំបន់ប្រឈមបញ្ហាចម្បងៗរួមមាន៖ ការកើនឡើងលឿននៃថ្លៃថាមពល, កំណើនយឺតជាងការរំពឹងទុកក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក, ការលេចឡើងនូវមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី, ភាពតានតឹងភូមិសាស្ត្រនយោបាយ, និង ហានិភ័យរយៈពេលវែងដូចជា បម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និង ការវាយប្រហារតាមប្រព័ន្ធសាយប័រ (Cyber)។

បើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិកម្ពុជា អង្គប្រជុំបានអនុម័តលើ ផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ AMRO ឆ្នាំ២០៣០ ផែនការការងាររយៈពេលមធ្យម (២០២៣-២០២៥) និង គម្រោងថវិកាឆ្នាំ២០២៣ជាដើម ដើម្បីពង្រឹងសមត្ថភាពរបស់អង្គភាព AMRO ក្នុងការតាមដានស្ថានភាពសេដ្ឋកិច្ចប្រទេសជាសមាជិក ឱ្យក្លាយជាទីប្រឹក្សាប្រកបដោយទំនុកចិត្តរបស់តំបន់អាស៊ាន+៣។

អង្គប្រជុំក៏បានពិភាក្សាលើគំនិតផ្តួចផ្តើមនាពេលអនាគតរបស់អាស៊ាន+៣ ក្នុងនោះរួមមាន ៖ ការសិក្សាលើហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ឥណទានសម្រាប់ដោះស្រាយបញ្ហាម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង, ការពង្រឹងការសម្របសម្រួលគោលនយោបាយ សម្រាប់ការវិវត្តនៃបច្ចេកវិទ្យា, ការពង្រឹងភាពធន់ហិរញ្ញវត្ថុចំពោះគ្រោះមហន្តរាយធម្មជាតិ, ការធ្វើឌីជីថលូបនីយកម្មហិរញ្ញវត្ថុ និងហិរញ្ញវត្ថុអន្តរកាល (Transition Finance)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង