Yearendyearend1140x150

ចិនផ្ដល់វ៉ាក់សាំង«ការពារសត្វ»១លានដូសមកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យចិញ្ចឹមសត្វ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសចិន តាមរយៈក្រសួងកសិកម្ម និងកិច្ចការជនបទនៅថ្ងៃទី ២៧ ធ្នូនេះ បានប្រគល់វ៉ាក់សាំង«ការពារសត្វ»ចំនួន ១លានដូស ជូនក្រសួងកសិកម្មកម្ពុជា ។ ការបរិច្ចាគវ៉ាក់សាំងនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅកម្ពុជា ជាពិសេសនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។

ពិធីបានរៀបចំឡើងក្រោមវត្តមានរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។សម្រាប់លោក ឌិត ទីណា ផលិតកម្មបសុសត្វពឹងផ្អែកជាចម្បងលើកត្តាដែលទាក់ទងជាមួយពូជ ចំណី ការគ្រប់គ្រងសុខភាព និងការផ្សព្វផ្សាយទីផ្សារ។ប៉ុន្តែ វិស័យចិញ្ចឹមសត្វនៅកម្ពុជានៅតែប្រឈមមុខបញ្ហាមួយចំនួនដូចជា សមត្ថភាពមន្ទីរពិសោធន៍មានកម្រិត និងកង្វះធនធានមនុស្សជាដើម។

បើតាមលោក ឌិត ឌីណា មានសង្ឃឹមថា វ៉ាក់សាំងដែលបានមកពីក្រុមហ៊ុនចិនទាំងពីរនេះគឺក្រុមហ៊ុន Tianjin Ringpu Biotechnology និង ក្រុមហ៊ុន Chongqing Auleon Biologicals, Huapai Biological Group នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា ហើយក្រសួងកសិកម្មក៏មានគម្រោងអាស៊ាន-ចិន ដែលនឹងជួយសាងសង់ និងបំពាក់ឧបករណ៍វិនិច្ឆ័យជាតិមន្ទីរពិសោធន៍សម្រាប់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអះអាងថា ចំណោមវ៉ាក់សាំងការពារជំងឺឆ្លងសត្វរបស់ចិន មានវ៉ាក់សាំងជំងឺអ៊ុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបុសក្បាលគោក្របីសរុប ៥០ម៉ឺនកម្រិត។ លោកសង្ឃឹមថា វ៉ាក់សាំងទាំងនេះ នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងចិន និង កម្ពុជា បានដំណើរការយ៉ាងល្អប្រសើស្ទើគ្រប់វិស័យ។សម្រាប់វិស័យសំខាន់ៗនៃកសិកម្មកម្ពុជា ដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ កៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង