Yearendyearend1140x150

អាជីវកម្មទេសចរណ៍ចំនួន១០ត្រូវបានទទួលស្គាល់ពីគុណភាពសេវាកម្មទទួលទេសចរចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សណ្ឋាគារ រីចេនស៊ី អង្គរ ហូថេល១ - Regency Angkor Hotel 1 (ខេត្តសៀមរាប)

ភ្នំពេញ៖ ក្រសួងទេសចរណ៍អបអរសាទរអាជីវកម្មទេសចរណ៍ទាំង១០ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ទទួលបានការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន ព្រោះអាជីវកម្មទាំងនេះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងស្តង់ដាវាយតម្លៃគុណភាពរបស់កម្ពុជាសម្រាប់សេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន។ អាជីវកម្មទាំងនោះជាប្រភេទមសណ្ឋាគារ និងក្រុមហ៊ុនទេសចរណ៍ជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

បើតាមរបាយការណ៍ អាជីវកម្មទាំងនោះរួមមាន៖ ១. សណ្ឋាគារ រីចេនស៊ី អង្គរ ហូថេល១ - Regency Angkor Hotel 1 (ខេត្តសៀមរាប), ២. សណ្ឋាគារ អង្គរ ហូវើដ - Angkor Howard Hotel (ខេត្តសៀមរាប), ៣. ការីទេសចរណ៍ អង្គរ ទេសចរណ៍ - Angkor Tourism (ខេត្តសៀមរាប), ៤. ការីទេសចរណ៍ អេស៊ា អ៊ិចគ្លូស៊ីវ ធួរ - Asia Exclusive Tours Co.,Ltd (ខេត្តសៀមរាប), ៥. ការីទេសចរណ៍ ខេមបូឌា ហ្វាអ៊ីស្ត ត្រាវែល សឺវីស - Cambodia Far East Travel Service (ខេត្តសៀមរាប), ៦. ការីទេសចរណ៍ ពិភព រស្មី ធួរ & ត្រាវែងល - Piphup Rasmey Tour & Travel ( ខេត្តសៀមរាប), ៧. ការីទេសចរណ៍ ហ្គោ ថូន ត្រាវែល សឺវីស - Go Tone Travel Service (ខេត្តសៀមរាប), ៨. ការីទេសចរណ៍ អេហ្វអិល យីង ត្រាវែល អ៊ិនធើណេសិនណល ធួរីហ្សឹម ឯ.ក - FL Ying Travel International Tourism Co.,Ltd (ខេត្តសៀមរាប), ៩. ការីទេសចរណ៍ ទ្បុង តេង ជូ ហ្ស៊ូ អ៊ិនធើណេសិនណល ឯ.ក - Long Teng Jiu Zhou International Co.,Ltd (ខេត្តសៀមរាប), និង១០. ការីទេសចរណ៍ ប៉ាយ ឈាន់ វិន លី ត្រាវែល & ធួរ ឯ.ក - Bai Chuan Wen Ly Travel & Tours Co.,Ltd (ខេត្តព្រះសីហនុ)៕

ទម្រង់វិញ្ញាបនបត្រទទួលស្គាល់សម្រាប់អាជីវកម្មទាំង១០


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង