Yearendyearend1140x150

កម្ពុជារកចំណូលបានជាង៤៦៥លានដុល្លារពីការនាំចេញជ័រកៅស៊ូក្នុងរយៈពេល១១ខែឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល១១ខែនៃឆ្នាំ២០២២នេះ កម្ពុជាសម្រេចការនាំចេញជ័រកៅស៊ូបានចំនួន ៣២២ ៥៨៦តោន ស្មើនឹងទឹកប្រាក់ចំនួន ៤៦៥ ៨៣៨ ៣៨៨ដុល្លារអាម៉េរិក ហើយចំនួននេះកើនឡើង៩,១៣៩តោន ស្មើនឹង១៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានកៅស៊ូបានបញ្ជាក់មកកាន់ស៊ីស៊ីថាមស៍។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា នៅរយៈពេលជិត១ឆ្នាំនៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ប្រទេសដូចជា៖ វៀតណាម,ចិន, សង្ហាបុរី, ម៉ាឡេស៊ី, ឥណ្ឌា, កូរ៉េ, ជប៉ុន, អេស្បាញ, បែលហ្សិក, អាឡឺម៉ង់, អ៊ីតាលី, លុចហ្សំបួរ, និងប្រទេសផ្សេងៗទៀត។ ប្រទេសដែលបាននាំចេញកៅស៊ូពីកម្ពុជាច្រើនជាងគេគឺ ប្រទេសវៀតណាម និងចិន។

បើតាមរបាយការណ៍ដដែល សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ មានតម្លៃ ១,២៣១ដុល្លារក្នុងមួយតោន បានថយចុះចំនួន ៣១ដុល្លារក្នុងមួយតោន ស្មើនឹង២.៥% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។ ផ្ទៃដីដាំ កៅស៊ូឆ្នាំ២០២២ ធៀបឆ្នាំ២០២១ កើនឡើងចំនួន ៥៣២ហ.ត ស្មើ ០,១៣% ។ 

លោក ហ៊ឹម អូន អគ្គនាយកនៃនាយកដ្ឋានកៅស៊ូ បានប្រាប់ស៊ីស៊ីថាមស៍ថា សម្រាប់ឆ្នាំ២០២៣ ក្រុមការងាររបស់លោកនឹងបន្តខឹតខំបន្ថែមទៀត ហើយបានដាក់ផែនការថា កម្ពុជាគ្រោងនាំចេញជ័រកៅស៊ូឱ្យបានចំនួន ៣៨៨ ពាន់តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង