Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ដំណឹងល្អ! ធនាគារ កាណាឌីយ៉ា នឹងបើកដំណើរការសេវាកម្មស្នើសុំឧបករណ៍ “ETC/OBU ដល់ផ្ទះ” ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ធនាគារ កាណាឌីយ៉ា នឹងបើកដំណើរការសេវាកម្មស្នើសុំឧបករណ៍ “ETC/OBU ដល់ផ្ទះ” ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចធ្វើការសាកសួរជាមួយបុគ្គលិកសេវាកម្មអតិថិជនរបស់ធនាគារ កាណាឌីយ៉ា បានយ៉ាងងាយស្រួល ដោយមិនបាច់មកកាន់សាខារបស់ធនាគារក៏បានដូចគ្នា ចំណេញទាំងពេលវេលា ចំណេញទាំងថវិការ។ សម្រាប់ការស្នើរសុំឧបករណ៍ OBU លោកអ្នកអាចភ្ជាប់ជាមួយឯកសារដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន, ប័ណ្ណបើកបរ និងវិញ្ញាបនបត្រត្រួតពិនិត្យយានយន្ត។

ដើម្បីធ្វើដំឡើងឧបករណ៍ OBU នៅលើយានយន្ត លោកអ្នកអាចអញ្ជើញទៅកាន់បញ្ជរ ឬសាខារបស់ ធនាគារ កាណាឌីយ៉ា ទាំង៥ ខាងក្រោមដើម្បីធ្វើការស្នើសុំ ហើយឥឡូវនេះអតិថិជនអាចទទួលបានឧបករណ៍ OBU ដោយឥតគិតថ្លៃ និងប្រាក់ត្រឡប់មកវិញរហូតដល់ ៨ដុល្លារ និងការផ្តល់ជូនជាច្រើនផ្សេងទៀត! រួសរាន់ឡើង កុំអោយឱកាសនេះកន្លងផុតទៅ!

1. ស្នាក់ការកណ្តាល (វិមានកាណាឌីយ៉ា) 2. សាខាកោះពេជ្រ 3. សាខាទួលគោក 4. បញ្ជរធនាគារ កាណាឌីយ៉ា នៅមជ្ឍមណ្ឌល ETC ស្ថានីយ៍ភ្នំពេញ (ក្នុងបរិវេណស្ថានីយ៍បញ្ជរបង់ប្រាក់ភ្នំពេញ) 5. បញ្ជរធនាគារ កាណាឌីយ៉ា នៅមជ្ឍមណ្ឌល ETC ស្ថានីយ៍ព្រះសីហនុ (ក្នុងបរិវេណស្ថានីយ៍បញ្ជរបង់ប្រាក់ព្រះសីហនុ)

ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 023 868 222, 071 333 0064/ 071 49 22 333 (Telegram & Hotline) ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង