Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ក្រសួងវប្បធម៌យកថវិកា៨២,៧០៣ដុល្លារបានពីការរៀបចំ"រាត្រីសមោសរសប្បុរសធម៌"ជូនមន្ទីរពេទ្យគន្ធបុប្ផា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូនាំយកថវិកាចំនួន ៨២,៧០៣ ដុល្លារ ដែលបានមកពីការរៀបចំព្រឹត្តិការណ៍ "រាត្រីសមោសរសប្បុរសធម៌" នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មកប្រគល់ជូនលោក Dr. DENIS LAURENT អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងវប្បធម៌ បានមានប្រសាសន៍ផងដែរ ថានេះគឺជាចូលរួមចំណែកតូចមួយក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះថាមន្ទីរពេទ្យត្រូវចំណាយថវិកាជាច្រើនក្នុងការពិនិត្យព្យាបាលជូនកុមារកម្ពុជាដែលមានជំងឺដោយឥតគិតថ្លៃ ។

នាឱកាសនេះផងដែរលោកជំទាវ ក៏បានរម្លឹកនូវគុណូបការៈរបស់លោកវេជ្ជបណ្ឌិត Beat Richner និងវេជ្ជបណ្ឌិត Peter Studer ស្ថាបនិកនៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ១៩៩២មក ហើយលោកជំទាវក៏បានធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា និងសួរសុខទុក្ខកុមារដែលមានជំងឺបេះដូង ដែលបានវះកាត់រួច និងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។

ជាចុងក្រោយលោកអគ្គនាយក DENIS LAURENT តាំងនាមឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានលះបង់កំលាំងកាយចិត្ត ស្មារតី ពេលវេលា ក្នុងការរៀបចំព្រឹត្តិការណ៍ "រាត្រីសមោសរសប្បុរសធម៌" នៅខេត្តសៀមរាប ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង