
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុញ្ញាតឱ្យក្រុមហ៊ុនមួយវិនិយគនៅកម្ពុជាក្នុងទុនវិនិយោគសរុបជាង៥លានដុល្លារអាម៉េរិក ដើម្បីវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកេសកាតុង ហើយអាចបង្កើតឱកាសការងារបានជិត១ពាន់កន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
បើតាមសេចក្ដីប្រកាស តាមសំណើសុំវិនិយោគបង្កើតរោងចក្រផលិតកេសកាតុងរបស់ក្រុមហ៊ុន DAY SEN PACKAGE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៧៨កន្លែង៕
.jpg?1671524594)
