681 ezgif.com resize
Swift cc time

ធនាគារជាតិសម្រេចដក«អាជ្ញាបណ្ណ»អាជីវកម្មប្ដូរប្រាក់ និងលុបឈ្មោះក្រុមហ៊ុន៥ចេញពីបញ្ជី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានសម្រេចដកហូតអាជ្ញាបណ្ណប្រកបអាជីវកម្មប្ដូរប្រាក់ពីក្រុមហ៊ុនចំនួន៥ និងលិខិតអនុញ្ញាតប្រកបអាជីវកម្មប្ដូរប្រាក់ពីអាជីវករចំនួន៥៣ ព្រមទាំងលុបឈ្មោះក្រុមហ៊ុន និងអាជីវករទាំងនោះចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាស ក្រុមហ៊ុនទាំងនោះមានដូចជា៖ ក្រុមហ៊ុន ហ្គោលដេន មីលៀន អិចប្រេស ឯ.ក,ក្រុមហ៊ុន ជី ម៉ាន់នី អ៊ុំចឆន ម.ក, ក្រុមហ៊ុន ក្រោយដឹម អ៊ិនធើណេសិនណល អ៊ិកឆេន ឯ.ក, ក្រុមហ៊ុន ឡងថាម ខនសាល់ធីង (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន សេវេនធីន ប៊ី ណេតវើក ថេកណឡជី ឯ.ក។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏សម្រេចដកលិខិតអនុញ្ញាតប្រកបអាជីវកម្មប្ដូរប្រាក់ពីអាជីវករចំនួន៥៣ ព្រមទាំងលុបឈ្មោះអាជីវករទាំងនោះចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជាផងដែរ៕


Khcct banner

អត្ថបទទាក់ទង