Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ពន្ធដារប្រកាសឱ្យក្រុមហ៊ុនចំនួន៧ចូលខ្លួនទូទាត់បំណុលពន្ធចូលរដ្ឋ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ Khmerpress)

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសអញ្ជើញក្រុមហ៊ុនចំនួន៨ឱ្យចូលខ្លួនមកទូទាត់បំណុលពន្ធ មិនឱ្យលើសពី១៥ថ្ងៃបន្ទាប់ពីសេចក្ដីប្រកាសនេះត្រូវបានប្រកាសជាសាធារណៈ។ ក្នុងករណីដែលមិនបានអញ្ជើញមកតាមកាលកំណត់ នោះម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងក្រុមហ៊ុន នឹងត្រូវចាត់ទុកថាបានប្រព្រឹត្ដិបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្ដិស្ដីពីពន្ធដារ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការប្ដឹងទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ជាធរមាន។ នេះបើតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ។

បើតាមសេចក្ដីប្រកាស ក្រុមហ៊ុនទាំងក្រុមហ៊ុននោះមានដូចជា ក្រុមហ៊ុន វៃ តាយ (ខេមបូឌា) ខនស្រ្តាក់សិន ខូ អិលធីឌី, ក្រុមហ៊ុន ខេអេចធីឌី អ៊ីមផត អិចផត ឯ.ក, ក្រុមហ៊ុន ខមហ្វតថេប៊ល អ៊ិនធើណេសិនណល ភែកឃីជីង (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន ស៊ីណូ-លីង ត្រេឌីង & មេត្រូឡជី សឺវីស ឯ.ក, ក្រុមហ៊ុន អាយ.តាក់ អ៊ីមផិច ឯ.ក, ក្រុមហ៊ុន ហ្គ្រីន ប៉ូលី តែកឃិជីង លីមីធីត, ក្រុមហ៊ុន ជីស៊ាង អ៊ិនវេសមេន ខេមបូ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងអស់ ត្រូវមកនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារអគារFLATIRON ជាន់ទី១៩ ផ្លូវលេខ១០២ មជ្ឈមណ្ឌលភ្នំពេញ ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទូរស័ព្ទទំនាក់ទំនង ០៨៦ ៦៩៦ ៣៣៣ មិនឱ្យលើសពី១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលិខិតនេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង