Yearendyearend1140x150

ម្ចាស់បទ«ចំប៉ាប៉ោយប៉ែត»លោក​ រ៉ម​ រេីន​ ទទួលមរណភាព​ដោយជំងឺបេះដូង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាម៉េរិក៖លោក​ រ៉ម​ រេីន​ អតីតតារាចម្រៀងទសវត្ស៨០​ និង ជាម្ចាស់​បទ ចម្ប៉ា​ប៉ោយប៉ែត បានទទួលមរណភាព​ ដោយជំងឺបេះដូង​ កាលពីថ្ងៃសៅរ៍ទី​១៧ ខែធ្នូ​ ឆ្នាំ២០២២​។នេះបើយោងតាមដំណឹងមរណភាពរបស់ក្រុមគ្រួសាររបស់លោកដែលចេញផ្សាយនៅថ្ងៃទី ១៧ ធ្នូកន្លងទៅ។

លោក​ រ៉ម​ រុឺន​ ម្ចាស់​បទ ចម្ប៉ា​ប៉ោយប៉ែត បានទទួលមរណភាព​វេលាម៉ោង​ ៤​ រសៀល​ ដោយជំងឺបេះដូង​ កាលពីថ្ងៃ​សៅរ៍​ទី​១៧​ ខែធ្នូ​ ឆ្នាំ២០២២ ត្រូវ​និងថ្ងៃ​អាទិត្យ​ ទី​១៨​ ខែធ្នូ​ ឆ្នាំ២០២២ ម៉ោងនៅប្រទេសកម្ពុជានៅក្នុងមន្ទីរពេទ្យប៉ាសែហិល សហរដ្ឋអាម៉េរិក។

លោក​ រ៉ម​ រេីន​ ជា​អតីត​តារា​ចម្រៀង​ដ៏ល្បី​ល្បាញ ក្នុងទសវត្ស៨០​ និង៩០​។​ លោកមានស្រុកកំណេីតនាទឹកដីខេត្តបាត់ដំបង​ធ្លាប់ជាដៃគូចម្រៀងដ៏ជិតស្និទ្ធជាមួយលោកស្រី​ ឡឹម​ វណ្ណារី​ , លោកស្រី​ ឆោម​ ឆវិន​ , លោកស្រី​ សុខ​ សុខុមជាដេីម។ លោកជា​អ្នកសិល្បៈ​ដ៏ឆ្នើម​មួយរូប​ ពហុជំនាញ​ ច្រៀង​សម័យ​ ច្រៀង​បុរាណ​ ច្រៀង​ប្រពៃណី​ ច្រៀង​ចាប៉ី​ អាយ៉ៃ​ ចេះលេង​ឧបករណ៍​ភ្លេង​ជាច្រើន​ទៀត។នេះបើយោងតាមការចុះផ្សាយរបស់ក្រុមព្រះសូរិយា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង