Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រុមហ៊ុន៦៨តាំងបង្ហាញ«ផលិតផល»របស់ខ្លួនក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី១៥ ឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៦៨ក្រុមហ៊ុន ដែលមានទាំងក្រុមហ៊ុនក្នុងស្រុក និងបរទេស បានធ្វើការតាំងពិព័រណ៍បង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ផលិតផលទាំងនោះរួមមានផលិតផលកសិកម្ម, ផលិតផលម្ហូបអាហារ ភេសជ្ជ, យានយន្ត, ផលិតផលសូត្រ និងវត្ថុអនុស្សាវរីយ៍ជាដើម។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២ ឡើងរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២២។ ពិព័រណ៍នេះបានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុប ចំនួន២៥៧ស្តង់ ក្នុងនោះមានស្តង់ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងមកពីបរទេសដែលមានក្រុមហ៊ុន សហគ្រាសសរុប ចំនួន៦៨ក្រុមហ៊ុន។ ភ្ញៀវអន្តរជាតិដែលជាអ្នកតាំងពិព័រណ៍បានមកចូលរួម មាន ដូចជា សហរដ្ឋអាមេរិក ជប៉ុន សិង្ហបុរី វៀតណាម ឡាវ ឥណ្ឌូណេស៊ី ព្រះរាជាណាចក្រថៃឡង់ដ៍ និងមកពី សាធារណៈរដ្ឋឥស្លាមប៉ាគីស្ថាន។

ផលិតផលដែលមានដាក់តាំងក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ រួមមាន៖ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងការកែច្នៃកសិផល, ផលិតផលម្ហូបអាហារ និងភេសជ្ជៈ, យានយន្ត គ្រឿងយន្ត និងឧបករណ៍បម្រើការក្នុងឃ្លាំង, ផលិតផលសូត្រ និងវត្ថុអនុស្សាវរីយ៍, ផលិតផលសៀវភៅ និងការអាន, ផលិតផលគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ និងផលិតផលបន្ទាប់បន្សំផ្សេងៗទៀតដូចជា គ្រឿងសំអាង សម្ភារការិយាល័យ គម្រោងវិនិយោគ ផលិតផលសិប្បកម្ម និងទំនិញប្រើប្រាស់ទូទៅ។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានបានចាប់ផ្តើមរៀបចំ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មជាលើកដំបូងក្នុងអំឡុងឆ្នាំ២០០៥ ហើយពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយការខិតខំប្រឹងប្រែងសិក្សារៀនសូត្រពីប្រទេសជិតខាងទាំងក្នុងតំបន់ និង អន្តរជាតិ ក្រសួងពាណិជ្ជកម្ម ចាប់ផ្តើមមានមូលដ្ឋានគ្រឹះរឹងមាំ រៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មបានកាន់តែល្អប្រសើរឡើង និងមានការចាប់អារម្មណ៍ពីអន្តរជាតិកាន់តែច្រើន។ ប៉ុន្តែ គួរឱ្យ សោកស្តាយព្រឹត្តិការណ៍ពិព័រណ៍ ត្រូវបានអាក់ខានចំនួន ២ឆ្នាំ ជាប់គ្នា (២០២០-២០២១) ដោយសារប្រទេស កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានជួបប្រទះនូវវិបត្តិនៃជំងឺ កូវីដ-១៩ ដូចគ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង