Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក កាំង តុងងី៖ការផ្តល់កម្ចីដល់វិស័យSMEគឺជាគោលដៅយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យម(SME) គឺជាគោលដៅសំខាន់ក្នុងយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចកម្ពុជា វិស័យមីក្រូហិរញ្ញវត្ថុបានផ្តោតសំខាន់ក្នុងការគាំទ្រដល់ SME តាមរយៈការផ្តល់នូវឥណទានការប្រាក់ទាប និងឥណទានមិនត្រូវការទ្រព្យធានា ក៏ដូចជាផលិតផលផ្សេងៗទៀតផងដែរ។ នេះបើតាមការឲ្យដឹងពីលោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោក កាំង តុងងី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គិតត្រឹមត្រីមាសទី៣ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់អតិថិជនចំនួនជាង២លាននាក់ ដោយកើនឡើង១១% ធៀបនឹងឆ្នាំមុន ក្នុងទំហំឥណទានសរុប ៩១៣៥លានដុល្លារ កើនឡើង២៣,៨% ធៀបនឹងឆ្នាំមុន។ ចំពោះប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៥ បានកើនឡើងដល់ ៤៦៨៦លានដុល្លារ កើនឡើង២០,១% ធៀបនឹងឆ្នាំមុន ដោយមានអតិថិជនដាក់ប្រាក់បញ្ញើសរុប ២,៦៦លានគណនី។

បើតាមអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឲ្យដឹងថា ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានបែងចែកជាតាមវិស័យ ដូចជា ក្រុមគ្រួសារ៣២,៤% ពាណិជ្ជញកម្មនិងជំនួញ២២,៩% កសិកម្ម១៧,៩% សេវាកម្ម១៤,៤% និងវិស័យផ្សេងៗ១២,៤%។

លោក កាំង តុងងី បានបន្តថា ក្នុងរយៈពេល១០ខែចុងក្រោយនេះ ឥណទានមានហានិភ័យក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុទាំងមូល បានកើនឡើងពី២% ដល់ជាង៣% ខណៈវិស័យមីក្រូហិរញ្ញវត្ថុឈត្រឹម២% ដោយសារតែការរឹតបន្តឹងនូវការរៀបចំឥណទានឡើងវិញ សម្របតាមយុទ្ធសាស្ត្រធនាគារជាតិនៃកម្ពុជា ដើម្បីធានាបាននូវនិរន្តរភាពវិស័យហិរញ្ញវត្ថុកម្ពុជា។ យ៉ាងណាក្តីវិស័យនេះនៅតែមានភាពរឹងមាំ និងកំណើនជាប្រចាំ។

លោក កាំង តុងងី បានលើកឡើងថា ប្រសិនបើមិនមានបញ្ហាប្រឈមពីខាងក្រៅ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា រំពឹងថាវិស័យមីក្រូហិរញ្ញវត្ថុ នឹងបន្តរក្សាកំណើនរបស់ខ្លួនក្នុងចន្លោះពី ១០% ទៅ២០%។ តែយ៉ាងណាសមាគម នៅតែបន្តតាមដានការវិវត្តវិស័យនេះដោយយកចិត្តទុកដាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង