Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ឧកញ៉ា លឹម ហេង៖វិនិយោគិនចិនដែលចូលមកកម្ពុជាមិនទាន់មានច្រើនដូចមុនទេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ លំហូរពាណិជ្ជកម្ម ឬការវិនិយោគនៅកម្ពុជានៅតែមានសភាពល្អប្រសើរ ព្រោះមានការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក៏ដូចជាថ្នាលចុះបញ្ជីបច្ចេកវិទ្យានៅក្រសួងសេដ្ឋកិច្ចិងហិរញ្ញវត្ថុ មានការកើនឡើងគួរឱ្យកត់សម្គាល់។ ចំពោះការវិនិយោគចិន គឺមិនទាន់មកវិនិយោគនៅកម្ពុជាច្រើនដូចមុនកូវីដនោះទេ ដោយសារបញ្ហានៃការអនុវត្តផែនការសូន្យកូវីដរបស់ប្រទេសចិនដែលបានផ្ដល់ភាពលំបាក និងបង្អាក់ដល់ការធ្វើដំណើររបស់វិនិយោគិន និងអ្នកធុរកិច្ចនានា ដែលចង់មកវិនិយោគនៅកម្ពុជា។ នេះជាប្រសសន៍របស់ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។

ឧកញ៉ា លឹម ហេង បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បើទោះជាវិនិយោគិនចិនមិនទាន់អាចវិនិយោគនៅកម្ពុជាបានច្រើនដូចមុនកូវីដក៏ដោយ ប៉ុន្តែបច្ចុប្បន្នកម្ពុជានៅតែទទួលបានលំហូរជនជាតិចិនមកវិនិយោគបន្ដិចម្ដងៗ ហើយស្របពេលដែលកម្ពុជាកំពុងតែអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឧកញ៉ាជឿថា ពេលដែលស្ថានភាពកូវីដបានធូរស្បើយ នោះអ្នកវិនិយោគនឹងមកម្ពុជាច្រើនឡើងវិញ ជាពិសេស កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរចិនបានច្រើនវិញ ព្រោះបច្ចុប្បន្នសង្កេតឃើញថា ការហោះហើរពីបណ្ដាប្រទេសផ្សេងៗចូលកម្ពុជាកំពុងមានជាបណ្ដើរៗផងដែរ។

អនុប្រធានសភាពណិជ្ជកម្មរូបនេះ បានបញ្ចេញមតិលើកស្ទួយវិស័យកសិកម្មកម្ពុជាថា វិស័យកសិកម្មកម្ពុជាក៏បានដើរតួនាទីសំខាន់មួយក្នុងការទាក់ទាញការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាជាមួយបណ្ដាប្រទេសនានាផងដែរ ហើយដើម្បីរក្សានិរន្តរភាព និងកំណើនវិស័យកសិកម្មក្នុងស្រុកបាន កម្ពុជាចាំបាច់ត្រូវបង្កើនទីផ្សារនាំចេញ តាមរយៈការជំរុញ និងបង្កើនការនាំចេញលើផលិតផលកសិកម្ម អោយអស់លទ្ធភាព ហើយត្រូវបែងចែកក្នុងការគ្រប់គ្រងការផលិត និង ការនាំចេញរវាងស្ថាប័នពាក់ព័ន្ធអោយបានច្បាស់លាស់ (បែបបទនៃការនាំចេញ នាំចូលនៅច្រកចេញចូលតែមួយ)។ ការស្នើសុំលើកលែងពន្ធអាករនានា និងថ្លៃសេវាផ្សេងៗ ហើយថ្លៃសេវាលើឯកសារសាធារណៈ និងការផ្តល់សេវាសាធារណៈត្រូវតែផ្តល់នៅច្រកចេញចូលតែ១ នៅតាម ឃុំ សង្កាត់និងតាមរយៈអនឡាញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង