ព្រះសីហនុ៖ ស្ដ្រីជនជាតិចិនម្នាក់ឈ្មោះ DU LEI ភេទស្រី ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ2324571ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធនឹងករណីបង្កអសន្តិសុខនៅក្នុងខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់សាធារណជនទាំងអស់ ក្នុងករណីប្រទះឃើញស្ត្រីជនជាតិចិនរូបនេះ សូមចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕