Cctimesw1140xh150cm copy

កងទ័ពចិននិងឥណ្ឌាឯកភាពគ្នារក្សាការសន្ទនា ដើម្បីបន្ធូរបន្ថយស្ថានការណ៍តាមព្រំដែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កងកំលាំងការពារព្រំដែនចិន និងឥណ្ឌា បានបើកកិច្ចប្រជុំកម្រិតមេបញ្ជាការ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។ 

(ចិន)កងកំលាំងការពារព្រំដែនចិន និងឥណ្ឌា បានបើកកិច្ចប្រជុំកម្រិតមេបញ្ជាការ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា និងបន្ធូរបន្ថយស្ថានការណ៍។

លោក ចាវ លីជៀន(Zhao Li Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងក្នុងថ្ងៃនេះ(ថ្ងៃទី២៣)ថា ៖ កងកំលាំងការពារព្រំដែនចិន និងឥណ្ឌាបានបើកកិច្ចប្រជុំកម្រិតមេបញ្ជាការ កាលពីថ្ងៃទី២២ខែមិថុនានេះនៅតំបន់ព្រំដែន។

លោកបន្តថា នេះគឺជាកិច្ចប្រជុំកម្រិតមេបញ្ជាការលើកដំបូង បន្ទាប់ពីមានការប៉ះទង្គិចរវាងកងទ័ពទាំងពីរកាលពីថ្ងៃទី១៥ខែមិថុនារួចមក។

លោក ចាវ លីជៀន បានមានប្រសាសន៍ថា៖ ការបើកកិច្ចប្រជុំនេះបានបង្ហាញថាចិននិងឥណ្ឌាសុទ្ធតែសង្ឃឹមថាឆ្លងកាត់តាមរយៈការសន្ទនានិងការពិគ្រោះយោបល់ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា គ្រប់គ្រងស្ថានការណ៍និងបន្ធូរបន្ថយស្ថានការណ៍ ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ ឈរលើមូលដ្ឋាននៃការឯកភាពគ្នាក្នុងកិច្ចប្រជុំកម្រិតមេបញ្ជាការលើកដំបូងបានផ្លាស់ប្តូរទស្សនៈដោយត្រង់និងស៊ីជម្រៅលើបញ្ហាលេចធ្លោក្នុងការគ្រប់គ្រងស្ថានការណ៍ព្រំដែន ហើយបានឯកភាពនឹងចាត់វិធានការចាំបាច់ដើម្បីជំរុញបន្ថយកំដៅនៃស្ថានភាព។

ភាគីទាំងពីរក៏បានឯកភាពគ្នារក្សាការសន្ទនាគ្នានិងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាពនិងភាពស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង