ព្រះសីហនុ៖ អាហារដ្ឋានមួយចំនួននៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងតែសប្បាយរីករាយដែលទទួលបានភ្ញៀវយ៉ាងច្រើនកុះករ ចូលមកបរិភោគអាហារនៅក្នុងហាងរបស់ខ្លួន។ ការទទួលបានភ្ញៀវយ៉ាងច្រើនដូច្នេះ ធ្វើឡើងស្របពេលដែលពិធីបុណ្យសមុទ្រដែលនឹងគ្រោងរៀបចំឡើងនៅក្នុងខេត្ដព្រះសីហនុ បានចាប់ផ្ដើមនៅថ្ងៃនេះ។
អាហារដ្ឋានកោះតូចគឺជាអាហារដ្ឋានមួយដែលមានវត្តមាននៅក្នុងក្រុងព្រះសីហនុ ហើយបច្ចុប្បន្ននេះ ហាងនេះកំពុងតែមមាញឹកក្នុងការទទួលបាននូវអតិថិជនជាច្រើន ដែលធ្វើដំណើរពីទីជិតទីឆ្ងាយ ដើម្បីចូលរួមក្នុងពិធីបុណ្យសមុទ្រ។
តាមរយៈម្ខាស់ហាងបានថ្លែងប្រាប់ក្រុមការងារស៊ីស៊ីថាមស៍ថា ភ្ញៀវចាប់ផ្ដើមសម្រុកចូលតាំងពីល្ងាចថ្ងៃទី០៨ ធ្នូ ហើយរហូតដល់ព្រឹកថ្ងៃទី០៩ ធ្នូ នេះ កំណើននៃភ្ញៀវបានចូលមកហូបក្នុងហាងយ៉ាងពេញៗ ហើយភាគច្រើនភ្ញៀវមកពីបណ្ដាខេត្តនានា នៅទូទាំងប្រទេសកម្ពុជា។
ខណៈពេលដែលភ្ញៀវកំពុងសម្រុកចូលមក ការធ្វើម្ហូបពីសំណាក់ចុងភៅក៏មានការមមាញឹក ហើយម្ហូបមួយចំនួនមិនមានសាច់ចំអិនដើម្បីទទួលភ្ញៀវឡើយ។ ក្រៅពីអាហារដ្ឋានកោះតូច យើងឃើញថាមានអាហារដ្ឋានមួយចំនួនផ្សេងទៀតក៏មានភាពមមាញឹកដូចគ្នា តែយ៉ាងណាយើងមិនទិន្នន័យជាក់លាក់ពីចំនួនភ្ញៀវច្រើននោះទេ។
គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ បាននឹងកពុងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ធ្នូ នេះ៕