Yearendyearend1140x150

ស្ពានឆ្លងពីជ្រោយចង្វារ-អរិយក្សត្រគ្រោងសាងសង់ចុងឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបតំណាង

ភ្នំពេញ៖ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលជាកម្ចីពីកូរ៉េមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាម៉េរិក គ្រោងនឹងចាប់ផ្ដើមការសាងសង់នៅចុងឆ្នាំ២០២៣ ក្រោយកម្ពុជា-កូរ៉េ បានចុះហត្ថលេខាលើគម្រោងសាងសង់ស្ពាននេះនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

ដូចការគ្រោងទុកកូរ៉េខាងត្បូង បានចុះហត្ថលេខាផ្ដល់កម្ចីមកកម្ពុជាសរុបជិត២ពាន់លានដុល្លារ ដែលក្នុងនោះកូរ៉េចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាម៉េរិក។ ឯកសារនេះ ត្រូវចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ឯកឧត្តម ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។

ក្នុងឯកសារនោះ គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០,០០០,០០០ដុល្លារអាម៉េរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាម៉េរិក។ គម្រោងទាំងពីរនេះ ចុះហត្ថលេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ស៊ីស៊ីថាមស៍ ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលជាកម្ចីពីកូរ៉េមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាម៉េរិក គ្រោងនឹងចាប់ផ្ដើមការសាងសង់នៅចុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ គឺជាស្ពានមិត្តភាពដំបូងសម្រាប់ប្រទេសកូរ៉េនៅកម្ពុជា។ ភាគីទាំងពីរយល់ឃើញថា គម្រោងនេះនឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង