Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ធ្នូ នេះ បានសេចក្ដីប្រកាស សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយព្រោះម្ចាស់មន្ទីរពេទ្យលោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ប្រើប្រាស់បុគ្គលិកគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយ គ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។

យោងតាមសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល បានសម្រេចបិទនិងដកហូតអាជ្ញាប័ណ្ណមន្ទីរសម្រាកកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយ គ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។

ដោយឡែកចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្រ្គង និង អ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺ ត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មន្ទីរសម្រាកកព្យាបាល ដើមអង្គ្រង បានរំលូតគ៌ភស្លាប់ក្នុងផ្ទៃអាយុ ១៨សប្តាហ៍ ឱ្យស្ត្រីឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ ២២ឆ្នាំ និងបានធ្វើការវះកាត់ដោយយល់ច្រឡំថាពោះវៀនជាទងសុក ដោយឆ្មបដែលមិនមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈឆ្មប៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង