Cc times web banner kh additional year end web banner2 (6)

ន.ម.ក.ផ្ដល់លេខ«អត្តសញ្ញាណវិនិយោគិន»ជាង៣ម៉ឺននៅត្រីមាសទី៣ឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នៅចុងត្រីមាសទី៣ ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានផ្ដល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួន ៣៣.១៨២ ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួន ៩៩.៥២ % និង វិនិយោគិនសញ្ជាតិខ្មែរមានចំនួន ៨៦.២៣%។នេះបើយោងតាមរបាយការណ៍របស់និយ័តករមូលបត្រកម្ពុជា ចេញផ្សាយនៅថ្ងៃទី ៧ ធ្នូ ឆ្នាំ២០២២។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា នៅចុងត្រីមាសទី៣ ឆ្នាំ២០២២ ន.ម.ក. បានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួន ៣៣.១៨២ ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួន ៩៩.៥២ % និង វិនិយោគិនសញ្ជាតិខ្មែរមានចំនួន ៨៦.២៣%។ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានតម្លៃប្រហែល ៧,១៩ ទ្រីលានរៀល (ប្រហែល ១,៧៥ ប៊ីលានដុល្លារអាមេរិក)។

ទាក់ទងនឹងទំហំជួញដូរភាគហ៊ុន ក្នុងឆ្នាំ២០២២វិញ លោក ស៊ូ សុជាតិ កំពុងវិវឌ្ឍន៍ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន ដោយគិតត្រឹមត្រីមាសទី៣ ជាមធ្យមប្រហែល ២៦៦.២៨៩ ភាគហ៊ុន និង មានតម្លៃជួញដូរជាមធ្យមប្រហែល ០,៦៦ លានដុល្លារអាមេរិកក្នុងមួយថ្ងៃ។សម្រាប់លោក ស៊ូ សុជាតិ ការជួញដូរភាគហ៊ុននៅឆ្នាំ២០២២នេះ ទទួលបានការគាំទ្រ និង ការចូលរួមយ៉ាងពេញទំហឹងពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះ។

ការថ្លែងរបស់លោក ស៊ូ សុជាតិយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីចុះកិច្ចព្រមព្រៀង ស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី។

ធនាគារ អេស៊ីលីដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ និយ័តករមូលបត្រកម្ពុជា ស្តីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ។ន.ម.ក. បានចាត់ទុកការចុះហត្ថលេខានៅពេលនេះនឹងផ្ដល់ជាប្រយោជន៍ដល់វិនិយោគិនក្នុងវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា។

លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា បានវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំកម្មវិធីចុះកិច្ចព្រមព្រៀងនេះ។សម្រាប់លោកស្រី កិច្ចព្រមព្រៀងនេះ ធនាគារនឹងចូលរួមបំពេញតម្រូវការរបស់អតិថិជន និង ចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យកាន់តែសកម្ម និង រស់រវើក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង