ធនាគារ កាណាឌីយ៉ា បានសហការជាមួយ ក្រុមហ៊ុនអន្តរជាតិ VISA ក្នុងការផ្តល់ជូនពិសេសទៅលើការស្នើរសុំកាតដែលមានរូបភាពនិងរចនាផ្លូវការរបស់ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតប្រចាំឆ្នាំ FIFA World Cup ដែលធ្វើឡើងនៅប្រទេសកាតា ចុងឆ្នាំ២០២២នេះ។
ចាប់ពីថ្ងៃនេះតទៅ លោក លោកស្រី ជាពិសេសបងប្អូនដែលគាំទ្រវិស័យបាល់ទាត់ អាចស្នើរសុំ Canadia VISA FIFA-Themed debit card ជាមួយនឹងរូបភាពនិងរចនាផ្លូវការរបស់ FIFA World Cup 2022 ពីធនាគារ កាណាឌីយ៉ា ដោយលោកអ្នកមានឱកាសឈ្នះរង្វាន់ World Cup Limited Edition ដូចជា ស្រោមទូរស័ព្ទ កំប៉ុងទឹក និងកាបូបយួរដៃ ម៉ាក 22 Weekender ដ៏ស្រស់ស្អាត កាន់តែអស្ចារ្យទៀតនោះ លោកអ្នកអាចមានឱកាសទទួលបានគ្រាប់បាល់ផ្លូវការរបស់ព្រឹត្តិការណ៍ World Cup យ៉ាងអស្ចារ្យ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀតដូចជាការទទួលបានលុយត្រឡប់មកវិញ ២០% ទៅលើចំណាយផ្សេងៗ និងការបញ្ចុះតម្លៃបន្ថែមទៀត នៅពេលដែលលោកអ្នកធ្វើប្រតិបត្តិការនៅលើ Canadia VISA FIFA-Themed debit card របស់ ធនាគារ កាណាឌីយ៉ា (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។
ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ដូចខាងលើ លោកអ្នកគ្រាន់តែធ្វើការបើកគណនីធនាគារ កាណាឌីយ៉ា ជាមួយនឹង Canadia VISA FIFA-Themed debit card សម្រាប់អតិថិជនថ្មី ដោយអតិថិជនចាស់អាច់ស្នើសុំផ្លាស់ប្តូរកាត ពីសាខាដែលនៅជិតលោកអ្នក និងអនុវត្តតាមលក្ខខណ្ឌផ្សេងៗជាការស្រេច។
សម្រាប់ព័ត៌មានបន្ថែម លោកលោកស្រីអាចអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ កាណាឌីយ៉ា ដែលនៅជិតបំផុត នៅគ្រប់២៥ខេត្តរាជធានីទូទាំងប្រទេស ឬអាចទាក់ទងមកកាន់លេខ ០២៣ ៨៦៨ ២២២។
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្តី Asiamoney។
គិតត្រឹមខែតុលា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៥ ទូទាំង២៥ ខេត្ត ក្រុង និងមានទីតាំង ទូរ ATM និង CRM ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ +855 (0) 23 868 222 ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh