Cc time web banner 054637

«ខ្លារខិន»បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយនៅក្នុងប្រទេសកម្ពុជាគេកម្រជួបប្រភេទខ្លានេះណាស់។ ប៉ុន្ដែកាលពីខែមេសា ឆ្នាំ២០២២ ក្រុមការងារអភិរក្សក្រសួងបរិស្ថាន និងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។

សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។

ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ខ្លារខិនត្រូវបានគេដឹងថាជាសត្វជើង ៤ រត់លើដីលឿនជាងគេក្នុងលោក។ ក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្រុមការងារអភិរក្សក្រសួងបរិស្ថាន និងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។

យោងតាមសិក្សាមួយចុះផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្រ្តអាមេរិកាំងឈ្មោះ Proceeding of the National Academy of Sciences បានឲ្យដឹងថា នៅទូទាំងពិភពលោក នៅមានវត្តមានសត្វខ្លារខិនស្ថិតក្នុងសេរីភាពពេញលេញមិនដល់ ៧ ១០០ក្បាលផង និងដែលមាន ៩៩% កំពុងរស់នៅលើទឹកដីអាហ្រ្វិក។ ទន្ទឹមគ្នានេះ ទីធ្លាដែលសត្វជើង ៤មួយនេះកំពុងរស់នៅក៏មានទំហំកាន់តែតូចទៅៗដែរ ពោលនៅសល់តែជាង ៩% ប៉ុណ្ណោះ។

តួលេខនៃវត្តមានសត្វខ្លារខិន ត្រូវបានគេដឹងថា បានធ្លាក់ចុះច្រើន បើធៀបនឹងតួលេខចុះផ្សាយដោយក្រុមហ៊ុនសត្តវិទ្យាក្នុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗកន្លងទៅដែលថា ចំនួនខ្លារខិនមានប្រមាណជា ១០០ ០០០ក្បាលនៅទូទាំងពិភពលោកនាដើមសតវត្សរ៍ទី២០។ ទាក់ទងនឹងពូជខ្លារខិនអាស៊ី គេឃើញមាននៅសល់ចំនួន ៤៣ក្បាលនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងប្រទេសអាហ្រ្វិកស៊ីមបាវ៉េ ចំនួនខ្លារខិនបានធ្លាក់ចុះពី ១ ២០០ក្បាលមកនៅត្រឹម ១៧០ក្បាលប៉ុណ្ណោះក្នុងរយៈពេល ១៦ឆ្នាំ ពោលធ្លាក់ចុះ ៨៥%៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ខ្លារខិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង