Cctimesw1140xh150cm copy

មេធាវីសម្តេច ហ៊ុន សែន៤រូបចុះជួបផ្ទាល់ក្រុមគ្រួសារជនរងគ្រោះនិងទារក

សង្គម
/
អ្នកយកព័ត៌មាន:
Kun Sombor
/

ភ្នំពេញ៖ ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច ហ៊ុន សែន ចំនួន៤នាក់ នៅថ្ងៃទី ៦ ធ្នូនេះបានចុះទៅជួបផ្ទាល់ក្រុមគ្រួសារជនរងគ្រោះ និង ទារក ​ដែល​ត្រូវរថយន្តបុកបង្ករគ្រោះថ្នាក់​ធ្ងន់ធ្ងរ​។នេះបើតាមលោកមេធាវី​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ បានថ្លែងប្រាប់​សារព័ត៌មានស៊ីស៊ីថាមស៍។

លោកមេធាវី​ គី​ តិច​ បានប្រាប់ស៊ីស៊ីថាមស៍ថា បន្ទាប់​ពី​ទទួល​បាន​សំណូមពរ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​អោយជួយ​រកយុត្តិធម៌ជូន​គ្រួសារ​មួយរួមទាំង​ទារកម្នាក់ផង​ដែល​ត្រូវរថយន្តបុកបង្ករគ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ លោកបានចាត់​តាំង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ចំនួន៤នាក់ទៅ​ជួបគ្រួសារ​ជនរងគ្រោះ​ហើយ​ ដេីម្បី​ការពារ​តាមផ្លូវ​ច្បាប់​។

បើតាមលោកមេធាវី​ គី​ តិច បច្ចុប្បន្នជនបង្ករ និង រថយន្ត បានឃាត់ខ្លួន នៅស្នងការនគរបាលក្រុង ចំណែកក្មេងតូច គ្រោះថ្នាក់ធ្ងន់ធ្ងរ មិនទាន់មានព័ត៌មានច្បាស់ថា ស្លាប់ឬនៅទេ។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មាន មនុស្សចាស់២នាក់ និងកូនតូច ត្រូវបានរថយន្ត LEXUS NX200t បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូ ពេញទំហឹង បណ្តាលឲ្យមនុស្សចាស់ និង អូនតូចខ្ទាតកំពុងជួយសង្គ្រោះ។ជនបង្កត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ រីឯរថយន្ត ត្រូវបានជនមិនស្គាល់មុខ វាយបំបែកកញ្ចក់ទាំងកំហឹង។

ហេតុការណ៍នេះ កើតហេតុម៉ោង២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកើតហេតុ លើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ករណីគ្រាន់​តែបង់លុយ​ ២៥០០​ ដុល្លារ​បញ្ចប់​រឿង​ធ្វើ​អោយ​មហាជន​រិះគន់​កក្រើក​​ហ្វេសប៊ុក​ និង​ ទាមទារអោយយកជនបង្ករទៅ​ផ្ដន្ទាទោសតាមច្បាប់​៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង