Yearendyearend1140x150

រដ្ឋមន្រ្ដីអប់រំ៖ ហេតុអ្វីទើបមិនមានការបែកធ្លាយវិញ្ញាសា?

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្នុងរយៈពេល៩ឆ្នាំ ដែលមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន១០ដង មិនធ្លាប់មានការបែកធ្លាយវិញ្ញាសារនោះទេ។ នោះក៏ដោយមានការអនុវត្តតាមវិធានការយ៉ាងតឹងរឹងរបស់ក្រសួងអប់រំ និងមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

ការរឹតបន្ដឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០២២នេះ មានការប្រឡងចំនួន១០ដង និងមិនធ្លាប់ការបែកធ្លាយវិញ្ញាសា ក៏ដូចជាការប្រឡងជំនួស និងការយកសំណៅឯកសារចូលបន្ទប់ប្រឡង នោះឡើយ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ បានមានប្រសាសន៍ថា ក្រសួងអប់រំជ្រើសរើសអ្នកដែលរៀបចំប្រធានវិញ្ញាសាតាមមុខវិជ្ជានិមួយៗ ជាមនុស្សដែលមានភាពទទួលខុសត្រូវខ្ពស់។ ក្នុងនោះដែរ ប្រសិនបើវិញ្ញាសាណាមួយត្រូវបានបែកធ្លាយ ត្រូវមានការទទួលខុសត្រូវតាមបទបញ្ញត្តិនៃច្បាប់ ដូចទៅនិងសិស្សដែរ។

នៅក្នុងការថតចម្លងវិញ្ញាសារ ក្រសួងអប់រំរក្សាការសម្ងាត់ ដោយនៅពេលថតចម្លងគឺវិញ្ញាសារទាំងអស់ត្រូវផ្កាប់ ដូច្នេះសូម្បីតែអ្នកវេចខ្ចប់ក៏មិនដឹងអំពីវិញ្ញាសានោះដែរ។ អ្នកដែលដឹងអំពីវិញ្ញាសានោះ គឺមានតែអ្នករៀបចំប្រធានវិញ្ញាសារតែប៉ុណ្ណោះ។ នៅពេលវេចខ្ចប់ហើយ វិញ្ញាសាត្រូវដឹកជញ្ជូនទៅតាមខេត្ត យកទៅដាក់នៅកន្លែងសុវត្ថិភាព ក៏មានការចូលរួមគ្រប់អង្គភាពទាំងអស់ មានទាំងអង្គភាពប្រឆាំងអំពើពុករលួយ និង ស.ស.យ.ក. ដើម្បីត្រួតពិនិត្យ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានបន្ដថា ប្រសិនបើហឹបមានការបែក ឬធ្លាយគឺនិងមានបញ្ហា ហើយចំណុចសំខាន់បំផុតមិនឱ្យយកទូរស័ព្ទចូល។ ការយកទូរស័ព្ទចូលដោយគ្មានការអនុញ្ញាត គឺត្រូវរងការផាកពិន័យ ហើយប្រសិនបើមានការថតហើយបង្ហោះ ត្រូវរងការពិន័យរដ្ឋបាល និងពិន័យនៅចំពោះមុខច្បាប់។ នៅពេលធ្វើកំណែទម្រង់ប្រឡងនេះ គឺក្រសួងអប់រំបានគិតទៅលើការបែកធ្លាយវិញ្ញាសាមុនគេ ដោយសារតែនេះក៏ជាការធានាថាការប្រឡងនេះគ្មានភាពរញ៉េរញ៉ៃ ហើយអ្នកដែលបង្កបញ្ហាត្រូវទទួលខុសត្រូវចំពោះមុខក្រសួងអប់រំ និងចំពោះមុខច្បាប់។

ដោយសារតែក្រសួងអប់រំមានការអនុវត្តតឹងរឹង ហើយមានការចូលរួមពីអ្នកសង្កេតការ អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា មានយន្ដការចាក់ស្រេះ ដូច្មេះហើយទើបវិញ្ញាសាកន្លងមកមិនធ្លាប់បែកធ្លាយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង