
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុញ្ញាតឱ្យក្រុមហ៊ុនមួយវិនិយោគនៅកម្ពុជា ក្នុងទុនវិនិយោគជាង៥លានដុល្លារ ដើម្បីធហវើការនិវិយោគនៅកម្ពុជាលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ហើយអចាបង្កើតការងារបានជិត១ពាន់កន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមសេចដក្ដីប្រកាស តាមសំណើសុំវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន TEXTSTAR GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៨៧កន្លែង៕

