![](https://cdn.cc-times.com/kh.cc-times.com/media/26872/large/%E1%9E%9F%E1%9E%B6%E1%9F%86%E1%9E%84.jpg?1669886630)
ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នឹងមានតម្លៃ៤.២០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.៦៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។
បើតាមសេចក្តីជូនដំណឹង ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៤៦៧ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៩៦៧រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។
សេចក្តីជូនដំណឹងបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នឹងមានតម្លៃ៤.២០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.៦៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត
គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានតម្លៃ៤.៣៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៥.០០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ខណៈតម្លៃប្រេងសាំងស៊ុបពែរមានតម្លៃជិត ៥.០០០រៀល/លីត្រ ៕
![](https://cdn.cc-times.com/kh.cc-times.com/media/26873/large/%E1%9E%94%E1%9F%92%E1%9E%9A%E1%9F%81%E1%9E%84%E1%9E%9F%E1%9E%B6%E1%9F%86%E1%9E%84%E1%9F%A1%E1%9E%92%E1%9F%92%E1%9E%93%E1%9E%BC%E1%9F%A2%E1%9F%A0%E1%9F%A2%E1%9F%A2.jpg?1669886672)