Cc times web banner kh additional year end web banner2 (6)

ទូតអូស្ត្រាលី៖អង្ករគឺជា«មាសស និងជាកម្លាំងចលករ»ដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ទូតអូស្រ្ដាលីប្រចាំកម្ពុជា)

ភ្នំពេញ៖ អូស្រ្ដាលីមានប្រវត្តិធ្វើការជាមួយកម្ពុជាជាយូរមក ក្នុងគោលបំណងអភិវឌ្ឍវិស័យស្រូវអង្ករនៅប្រទេសកម្ពុជា ហើយអូស្រ្ដាលីបានគាំទ្រវិស័យស្រូវអង្កររបស់កម្ពុជា ដោយបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា អង្ករគឺជា«មាសស(White Gold) ជាអាហារចម្បងសម្រាប់ប្រជាជនខ្មែរ និងជាកម្លាំងចលករ» ជំរុញសេដ្ឋកិច្ចដ៏សំខាន់។ នេះបើតាមសេចក្ដីប្រកាសរបស់ទូតអូស្រ្ដាលីប្រចាំកម្ពុជាកាលពីថ្ងៃទី២៩វិច្ឆិកានេះ។

បើតាមសេចក្ដីប្រកាស ទូតអូស្រ្ដាលីបានបញ្ជាក់ថា តាមរយៈកម្មវិធីសំខាន់មួយរបស់រដ្ឋាភិបាលអូស្ត្រាលី កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED)ទូតអូស្រ្ដាលីបានធ្វើការរួមគ្នាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation - CRF ដើម្បីអភិវឌ្ឍ និងចុះបញ្ជីម៉ាកសញ្ញាអង្ករផ្កាម្លិះដែលមានគុណភាពខ្ពស់ (ម្លិះអង្គរ) អង្ករសែនក្រអូប (Sen Kra Ob) និង អង្ករដំណើបស្បៃមង្គល (Damnoeb Sbai Mongkul)។

ទូតបន្តថា ភាគីអូស្រ្ដាលីពិតជាមានសេចក្តីសោមន្សរីករាយដែលបានឃើញពូជស្រូវផ្ការំដួលរបស់កម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកទី៥ ឈ្នះការប្រកួតប្រជែងអង្ករល្អបំផុតលើពិភពលោក នៅក្នុងសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅប្រទេសថៃកាលពីដើមខែនេះ ដែលប្រទេសកម្ពុជាត្រូវបានតំណាងដោយសហព័ន្ធស្រូវអង្ករ CRF។

សូមរំលឹកថា ប្រទេសកម្ពុជាបានឈ្នះអង្ករល្អដាច់គេ ប្រចាំឆ្នាំ ២០២២ នៅវេទិការអង្ករពិភលោក ទីក្រុង ភូកេត ប្រទេសថៃ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២២។ ការឈ្នះជ័យលាភីជា«អង្ករល្អដាច់គេ»របស់ពិភពលោកឆ្នាំ២០២២ ជាកិត្តិយសរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសផ្អែកលើវិស័យកសិកម្ម។

គួរបញ្ជាក់ថា នេះជាលើកទី៥ហើយដែលអង្កររបស់ប្រទេសកម្ពុជា ទទួលបានជ័យលាភីជាអង្ករល្អដាច់គេនៅលើពិភពលោក។សម្រាប់ជ័យជម្នះនៅឆ្នាំ២០២២នេះ ក្រោយការខិតខំប្រឹងប្រែងពីការងារសហព័ន្ឋស្រូវអង្ករកម្ពុជា ប្រជកសិករខ្មែរ សមាជិក រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជកម្ម ដែលផ្តល់គំាទ្រផលិតអង្ករល្អដាច់គេ ដើម្បីចួលរួមប្រកួត និង នាំពាន់មកកម្ពុជានៅពេលនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង