681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែនពិភាក្សាជាមួយបណ្ឌិត យ៉ង់ សាំងកុមារលើការងារកសិកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា បានបង្ហាញរូបភាពនៃការជួបពិភាក្សាការងារជាមួយ លោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង់ សាំងកុមារ និងលោក ឡឹក សុធា លើការងារកសិកម្មដែលលោកទាំងពីរនាក់ ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

យោងតាមផេកផ្លូវការរបស់សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិច ទីណា និងបណ្ឌិតយ៉ង់ សាងកុមារព្រម លោក ឡឹក សុធា លើការងារកសិកម្ម ដែលលោកទាំងពីរនាក់ ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។

លោកបណ្ឌិត យ៉ង សាំង កុមារ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាអ្នកជំនាញផ្នែកវិស័យកសិកម្មល្បីល្បាយមួយរូបនៅកម្ពុជា បានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាច និង ស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសចូលរួម​អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង