Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ឡាវ បង្កើនសមាហរណកម្មវិស័យធនាគារ និងការទូទាត់ឆ្លងដែននៃប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ធនាគារជាតិនៃកម្ពុជា)

ភ្នំពេញ៖ កម្ពុជា-ឡាវ បានចុះអនុស្សារណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់” ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមាហរណកម្មវិស័យធនាគារនៃប្រទេសទាំងពីរ ក៏ដូចជាសម្រួលដល់ការទូទាត់ឆ្លងដែននិងការផ្ទេរប្រាក់នានា ដែលបច្ចុប្បន្នមានកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែខិច្ឆិកា ឆ្នាំ២០២២នេះ។

បើតាមសេចក្ដីប្រកាស កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំជាមួយធនាគារកណ្តាលឡាវ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ដោយមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Bounleua Sinaxayvoravong ទេសាភិបាលធនាគារកណ្តាលឡាវ ព្រមទាំងគណៈប្រតិភូនៃធនាគារកណ្តាលទាំងពីរផងដែរ។

កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២២នេះ មានគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាប្រពៃណីរវាងស្ថាប័នទាំងពីរ សំដៅរួមចំណែកជំរុញការអភិវឌ្ឍវិស័យធនាគា នៃប្រទេសទាំងពីរ។ ជំនួបប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមស្មារតីភាតរៈភាព និងមិត្តភាព ប្រកបដោយជោគជ័យ និងផ្លែផ្កា ដោយថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារនៃប្រទេសទាំងពីរ ព្រមទាំងបានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័នទាំងពីរផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសាភិបាលទាំងពីរបានចុះអនុស្សារណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់” ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមាហរណកម្មវិស័យធនាគារនៃប្រទេសទាំងពីរ ក៏ដូចជាសម្រួលដល់ការទូទាត់ឆ្លងដែននិងការផ្ទេរប្រាក់នានា ដែលបច្ចុប្បន្នមានកើនឡើងជាលំដាប់។

ការតភ្ជាប់នេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាជាតិទាំងពីរ ជាពិសេសធុរជន វិនិយោគិន ទេសចរ និងពលករ ដើម្បីទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការមួយ ដែលមានភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ និង សុវត្ថិភាព សំដៅសម្រួលនិងជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា-ឡាវ។ នេះបើតាមសេចក្ដីប្រកាស៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង