Cctimesw1140xh150cm copy

តំបន់នានានៅចិនកាត់បន្ថយ​ពន្ធដារនិង​ថ្លៃសេវា​រដ្ឋបាល​ដើម្បីជំរុញ​ពាណិជ្ជករ​បរទេសឱ្យ​បង្កើន​ការវិនិយោគ​

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ចាប់តាំងពី​ការស្តារ​ផលិតកម្ម​ឡើងវិញ​​មក ​តំបន់នានានៃ​ប្រទេសចិន​សុទ្ធតែ​ចាត់វិធានការ​ដើម្បី​កែសម្រួល​បរិយាកាស​អាជីវកម្ម​ លំនឹង​ប្រាក់ទុន​បរទេស​និងជំរុញ​ការអភិវឌ្ឍ​​ ។​ នៅក្រុង​សៀងហៃ​ ភាគលាភ​និងជំនឿចិត្ត​ដែល​បានមកពី​ការកាត់បន្ថយ​ពន្ធដារ​និងថ្លៃសេវា​​រដ្ឋបាល​កំពុង​ក្លាយ​ជា​ការជំរុញ​ពាណិជ្ជករ​បរទេសឱ្យ​បង្កើន​ការវិនិយោគ​នៅចិន ។

ពីខែមករា​ដល់ខែមេសា​ឆ្នាំ២០២០នេះ​ សហគ្រាស​មូលធន​បរទេស​ដែល​ទទួលបាន​ផលអនុគ្រោះ​នៅក្រុង​សៀងហៃ​សរុប២០សហគ្រាស​ ដែលមាន​តម្លៃ២០៨​លានយាន់​ប្រាក់ចិន ។

លោក​ Yan tao ​អ្នកទទួល​ខុសត្រូវនៃ​ការិយាល័យ​កិច្ចការពន្ធដារ​អន្តរជាតិនៃ​នាយកដ្ឋាន​ពន្ធដារ​ក្រុងសៀងហៃនៃ​រដ្ឋបាលជាតិ​​ពន្ធដារ​ចិនបាន​ថ្លែងថា ​ឆ្លងតាម​ការវិភាគ​ទិន្នន័យនិង​ការផ្តល់​សេវាកម្ម​ជាម្ចាស់ការ​ដើម្បីបម្រើ​សហគ្រាស​ដែល​វិនិយោគ​ដោយ​ពាណិជ្ជករ​បរទេស​ឱ្យទទួលបាន​គោលនយោបាយ​អនុគ្រោះ​កាន់តែ​ប្រសើរ​ ។​ ផ្តល់​បរិយាកាស​កាន់តែ​ល្អប្រសើរ​សម្រាប់​ពាណិជ្ជករ​បរទេស​វិនិយោគនៅ​ប្រទេសចិន​ក្នុងពេលយូរ​ ព្រមពេល​ជាមួយនេះ​ ក៏បាន​លើកទឹកចិត្ត​ឱ្យវិនិយោគិន​បរទេស​បន្ត​វិនិយោគ​និងធ្វើ​អាជីវកម្ម​នៅ​ប្រទេសចិន​ផងដែរ ។អត្ថបទពីវិទ្យុចិន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង