
អាម៉េរិក៖ មហាសេដ្ឋីអាម៉េកលោក Elon Musk ដែលទើបតែទិញ Twitter ជារបស់ខ្លួនថ្មីនេះៗ កាលពីម្សិលមិញនេះបានប្រកាសឲ្យស្ទង់មតិចំនួនអ្នកដែលចង់ឲ្យលោកបើកគណនេយ្យ Twitter របស់អតីតប្រធានាធិបតេយ្យអាម៉េរិក Donald Trump សារជាថ្មី។ ការស្ទង់មតិត្រូវបានរកឃើញថាចំនួនអ្នកចង់ឲ្យលោក Elon Musk បើកគណនេយ្យលោកត្រាំសារជាថ្មីមានប្រមាណជាង១លាន់នាក់។
គួរបញ្ជាក់ថាគណនេយ្យផ្លូវការរបស់អតីតមេដឹកនាំអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានក្រុមហ៊ុន Twitter បិតមិនឲ្យប្រើប្រាស់ជាផ្លូវការនាឆ្នាំ២០២១ ដោយសារតែលោកមិនពេញចិត្តលទ្ធផលឆ្នោតដែលប្រកាសថាលោក បៃដិនបានជាប់ឆ្នោត ហើយលោកថែមទាំងប្រកាសតាមប្រព័ន្ធបណ្តាញសង្គមឲ្យក្រុមអ្នកគាំទ្រគាត់ធ្វើបាតុកម្មថែមទៀតផង។ យ៉ាងណាមិញក្រោយពីស្ទង់មតិពុំទាន់មានសេចក្តីរាយការណ៍ណាមួយថាតើលោក Elon Musk នឹងបើឲ្យលោកត្រាំប្រើប្រាស់ Twitter សារជាថ្មីរឺយ៉ាងណានោះឡើយ៕