នាវា«ពិឃាដ»ជប៉ុនចំនួន០១គ្រឿងនៅថ្ងៃទី ១៨ វិច្ឆិកានេះ បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាឈ្មោះ JS HARUSAME (DD-102) ជាប្រភេទ នាវាពិឃាដ មានបណ្តោយ ១៥១ m ទទឹង ១៧.៤ m។ ជម្រៅទឹក ៥.២ m និង មានទម្ងន់ផ្ទុក ៥.៥៥០ តោន។ក្នុងនាវានោះ មាននាវឹកសរុបទាំងអស់ចំនួន ២០៥នាក់ ដឹកនាំលោកវរនាវីឯក KUDO MASANORI មេបញ្ជាការនាវា៕