ភ្នំពេញ៖ ព្រះបរមរាជវាំង នឹងបើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។នេះបើតាមលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
យោងតាមលិខិត បានគូសបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសម្រេចអនុញ្ញាតឱ្យក្រសួងព្រះបរមរាជវាំង បើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។
គួរបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចផ្អាកការអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាព្រះបរមរជាវាំង ចាប់ពីថ្ងៃជូនដំណឹងរហូតដល់មានការជូនដំណឹងជាថ្មី។ជាការសម្រេចក្រោយប្រទេសកម្ពុជា និង ពិភពលោកទាំងមូលមានការរីករាលដាលនៃជំងឺកូវីដ-១៩ខ្លាំង៕