Cctimesw1140xh150cm copy

អង្ករកម្ពុជាឈ្នះជ័យលាភីជា«អង្ករល្អដាច់គេ»លើពិភពលោកឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រទេសកម្ពុជាឈ្នះអង្ករល្អដាច់គេ ប្រចាំឆ្នាំ ២០២២ នៅវេទិការអង្ករពិភលោក ទីក្រុង ភូកេត ប្រទេសថៃ ថ្ងៃទី ១៧ ខែ វិច្ជការ ឆ្នាំ២០២២។ការឈ្នះជ័យលាភីជា«អង្ករល្អដាច់គេ»របស់ពិភពលោកឆ្នាំ២០២២ ជាកិត្តិយសរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសផ្អែកលើវិស័យកសិកម្ម។

ការប្រកួតដណ្តើមជ័យជម្នះកង្ករល្អដាច់គេ មានប្រទេសជាច្រើននៅលើពិភពលោក បានចូលរួម និង មានអ្នកចូលរួមប្រមាណ៧០០នាក់ភាគច្រើនជាក្រុមអ្នកជំនាញ។អង្កររបស់កម្ពុជា បានយកឈ្នះការប្រកួត និង បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ប៉ះជាមួយអង្ករមកពី ប្រទេសថៃ វៀតណាម ឡាវ ហើយចុងក្រោយកម្ពុជាបានឡើងដល់វត្តផ្តាច់ព្រាត់ប៉ះជាមួយ អង្កររបស់ថៃ ហើយក្រុមអ្នកជំនាញបោះឆ្នោតជ្រើសរើសឱ្យអង្ករកម្ពុជាក្លាយជាអង្ករល្អដាច់គេ។

ក្រុមអ្នកជំនាញដល់ផ្តល់ពិន្ទុ គឺមកពីសហរដ្ឋអាម៉េរិកដោយបានឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអង្ករពិភពលោក។សម្រាប់អង្ករកម្ពុជានៅពេលនេះ មុនក្លាយជាម្ចាស់ជ័យលាភីលេខ១លើពិភពលោក ត្រូវបានឆ្លងកាត់ការងារបច្ចេកទេសជាច្រើនតាំងពីប្រមូលផងចេញពីស្រែ។

គួរបញ្ជាក់ថា នេះជាលើកទី៥ហើយដែលអង្កររបស់ប្រទេសកម្ពុជា ទទួលបានជ័យលាភីជាអង្ករល្អដាច់គេនៅលើពិភពលោក។សម្រាប់ជ័យជម្នះនៅឆ្នាំ២០២២នេះ ក្រោយការខិតខំប្រឹងប្រែងពីការងារសហព័ន្ឋស្រូវអង្ករកម្ពុជា ប្រជកសិករខ្មែរ សមាជិក រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជកម្ម ដែលផ្តល់គំាទ្រផលិតអង្ករល្អដាច់គេ ដើម្បីចួលរួមប្រកួត និង នាំពាន់មកកម្ពុជានៅពេលនេះ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង