Cctimesw1140xh150cm copy

កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់បន្ថែមទៀត ចំពេលភាពតានតឹងកាន់តែខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូរ៉េខាងជើង អាម៉េរិក ជប៉ុន
/

កូរ៉េ៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយគ្រាប់ឆ្ពោះទៅសមុទ្រជប៉ុននេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap បានចុះផ្សាយនាព្រឹកថ្ងៃទី១៧នេះ។ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះធ្វើឡើងចំពេលភាពតានតឹងរវាងកូរ៉េខាងជើង អាម៉េរិក ជប៉ុន នឹងកូរ៉េខាងត្បូងកំពុងតែស្ថិតក្នុងភាពប្រកាសអាសន្ន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា ការបាញ់បង្ហោះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមទេ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងបានព្រមានអំពី "ការឆ្លើយតបខាងយោធាដ៏ខ្លាំងក្លា" ចំពោះសហរដ្ឋអាម៉េរិក ដែលបង្កើនវត្តមានសន្តិសុខរបស់ខ្លួននៅក្នុងតំបន់ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងទទួលយក "ការលេងល្បែងដល់គ្រោះថ្នាក់មួយ" ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hue បាននិយាយថា កិច្ចព្រមព្រៀងជំនួបកំពូលរវាងសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុននាពេលថ្មីៗនេះ នឹងធ្វើឱ្យភាពតានតឹងនៅលើឧបទ្វីបកូរ៉េ "កាន់តែមិនអាចទាយទុកជាមុនបាន"៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង