Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកស៊ី និងលោកមូឌី ឆ្លៀតប្រជុំទល់មុខគ្នាក្នុងពិធីលៀងសាយភោជន៍ក្នុងកិច្ចប្រជុំG20

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីចិន លោកស៊ី ជិនពីង នឹងប្រធានាធិបតីឥណ្ឌាលោក ណារេដ្រា មូឌី នៅល្ងាចថ្ងៃទី ១៥ វិច្ឆិកា បានស្កាត់ជួបជជែកទល់មុខគ្នាក្នុងពិធីជប់លៀង សាយភោជន៍ដែលប្រព្រឹត្តិទៅ ក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងកិច្ចប្រជុំកំពូល G20 ដែលមានប្រមុខមេដឹកនាំធំៗជាច្រើនចូលរួម។

ពិធីអាហារពេលល្ងាច ឬហៅពិធីលៀងសាយភោជន៍ នៅកោះបាលី បានរៀបចំឡើង រាត្រីថ្ងៃអង្គារម្សិលមិញ ក្រោមវត្តមានមេដឹកនាំកំពូលចូលរួម លើកលែងតែលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។

ក្នុងពិធីអាហារពេលល្ងាចនេះ លោក ស៊ីជិនពីង និងលោក ណារេដ្រា មូឌី ក៏បានចូលរួមអាហារពេលល្ងាចជាមួយមេដឹកនាំពិភពលោកក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ មេដឹកនាំចិន និង ឥណ្ឌា បាននិយាយយ៉ាងខ្លី ដោយមានជំនួយពីអ្នកបកប្រែ ខណៈមេដឹកនាំប្រទេសឥណ្ឌូនេស៊ីឈរនៅក្បែរនោះ។

មិនមានសេចក្តីរាយការណ៍ណាមួយ ពីជំនួបប្រជុំទល់មុខគ្នារវាង លោកស៊ីជិនពីង និង លោកមូឌីនោះទេ។តែសម្រាប់អ្នកជំនាញខ្លះយល់ថា វាជាសញ្ញាដ៏សល្អមួយសម្រាប់ ពិភពលោកជាពិសេស តំបន់អាស៊ីដែលឃើញមហាយក្យអាស៊ីទាំងបង្ហាញភាពស្នឹតស្នាលជាមួយគ្នា នៅកិច្ចប្រជុំ G20ពេលនេះ។

កិច្ចប្រជុំកំពូល G20 ដែលប្រទេសឥណ្ឌូនេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះ គឺបានចាប់ផ្តើមនៅថ្ងៃទី ១៥ វិច្ឆិកា ដោយមានកិច្ចប្រជុំផ្លូវការ មិនផ្លូវការ កិច្ចប្រជុំទ្វេភាគី ជាច្រើន ហើយកិច្ចប្រជុំទាំងអស់នេះ បានអនុញ្ញាតឱ្យមេដឹកនាំពិភពលោកធំៗបានជួបគ្នា ស្វែងរកដំណោះស្រាយលើបញ្ហាដែលកំពុងប្រឈមនៅលើពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង